កីឡា
ការប្រកួតកីឡា ទ្រីយ៉ាត្លុងជើងឯកថ្នាក់ជាតិ នៅកែប បានបញ្ចប់ដោយរលូន និងជោគជ័យ
ការប្រកួតកីឡាទ្រីយ៉ាត្លុង(Triyathon) ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២១ ដែលបានប្រព្រឹត្តធ្វើនៅខេត្តកែបកាលពីថ្ងៃទី ១០ ខែធ្នូកន្លងមកនោះបានបញ្ចប់ដោយជោគជ័យនាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ នេះ។

លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់តាមបណ្ដាញអនឡាញពីខេត្តកែបមកនាល្ងាចថ្ងៃ ១២ ធ្នូនេះឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិទ្រីយ៉ាងត្លុង បានបញ្ចប់ដោយរលូនទាំង ៦ វិញ្ញាសា មានឌូអាត្លុង (Duathon) អាគ័ត្លុង(Aquthon)និងទ្រីយ៉ាត្លុង(Triyathon) ដោយមានការចូល រួមរបស់កីឡាករកីឡាការិនីចំនួន ៥៧នាក់ក្នុងនោះក៏មានកីឡាករបរទេសចំនួន ១៥ នាក់និងមាននារី ៧ នាក់។


លោកអគ្គលេខាធិការបានបញ្ជាក់ឲ្យដឹងទៀតថា ឆ្លងតាមការប្រកួតរយៈពេល ៣ ថ្ងៃកន្លងមកនេះជាលទ្ធផលនោះឃើញថា កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជាលើប្រភេទកីឡាទ្រីយ៉ាត្លុងនេះ គឺមានការកើនឡើងនូវសមត្ថភាពខ្ពស់ជាងមុន ដោយសារកីឡាករកីឡាការិនីមុនការប្រកួតជើងឯកនេះ បានបោះជំរំហ្វឹកហាត់នៅទឹក សមុទ្របានរយៈពេលវែង ដែលធ្វើឲ្យពួកគេមានភាពសុំាជាមួយនឹងទឹកសមុទ្រ ហើយ សុំាជាមួយអាកាសធាតុ នាំឲ្យមានកម្លាំង កាយសម្បទា ក៏ដូចជាសុខភាពល្អមាំមួន ដែលធ្វើឲ្យការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២១ នេះមានការរីកចម្រើនជាងឆ្នាំកន្លងទៅ បើពិនិត្យមើលផ្នែកបច្ចេក ទេស។ លោកបញ្ជាក់ទៀតថា ក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ សហព័ន្ធបានដាក់វិញ្ញាសាប្រកួតឲ្យកីឡាករកីឡាការិនីជម្រើសជាតិ ធ្វើការប្រកួតទាំងអស់ ពោលគឺកីឡាករម្នាក់អាចលេងបាន២វិញ្ញាសា ធ្វើយ៉ាងនេះ ក្នុងគោលដៅដើម្បីឱ្យពួកគេមានសមត្ថភាពនិងលទ្ធភាព ឈានទៅកាន់ការ ប្រកួតស៊ីហ្គេមនៅវៀតណាមនាខែឧសភា ២០២២ខាងមុខ។ហើយលោកថាស៊ីហ្គេម ២០២២ នៅវៀតណាម គឺជាម៉ែត្រវាស់ស្ទង់សមត្ថភាពបច្ចេកទេសរបស់ជម្រើសជាតិកម្ពុជា ដើម្បីកំណត់បានថា រកមេដាយនៅស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


កីឡាករជម្រើសជាតិនាង ពេជ្រពិសិដ្ឋ ដែលជាប់ចំណាត់ថ្នាក់លេខ ១ បាននិយាយឲ្យដឹងថា ” ការដែលគេឈ្នះមេដាយមាសថ្នាក់ជាតិលើប្រភេទកីឡាទ្រីយ៉ាត្លុងនេះ គឺដោយសារ តែឆ្នាំនេះមានការបោះជំរំហ្វឹកហាត់នៅនឹងទឹកសមុទ្រ ដែលធ្វើឲ្យរូបគេមានឱកាសខិតខំហ្វឹកហាត់បង្កើនសមត្ថភាព ហើយជាលទ្ធផល គឺទទួលបាន គឺល្អជាងមុន ដោយក្នុង១០០ កើនបានប្រហែល ៧០។ ពេជ្រពិសិដ្ឋ ឲ្យដឹងទៀតថា ” រូបគេលេង ២វិញ្ញាសា ដោយវិញ្ញាសាឌូអាត្លុង គេបានលេខ២ តែដល់លេងវិញ្ញាសាទ្រីយ៉ាត្លុង គេទទួលបានលេខ១មេដាយមាស”។


សម្រាប់លទ្ធផលការប្រកួតជើងឯកថ្នាក់ជាតិកីឡាទ្រីយ៉ាត្លុងឆ្នាំ ២០២១ នេះមានដូចខាងក្រោម៖
-វិញ្ញាសាអាគ័ត្លុងហែលទឹកនឹងរត់លេខ ១ កីឡាករសៀង ណូរ៉ា ក្រសួងការពារជាតិលេខ ២ ផល សុផានិត អនុវិទ្យាល័យត្រពាំងសាលាលេខ ៣ ឡេង ពិសិដ្ឋ ។ សម្រាប់វិញ្ញាសាទ្រីយ៉ាត្លុងនារី (ហែល ទឹក ជិះកង់ និងរត់)លេខ ១ កីឡាការិនី ចាន់ ភក្ត្រា ក្រសួងមហាផ្ទៃ លេខ ២ កីឡាការិនី ថន សុម៉ាវត្តី ក្រសួងមហាផ្ទៃលេខ ៣ កីឡា ការិនីក្រសួងការពារជាតិ។ វិញ្ញាសាទ្រីយ៉ាត្លុងបុរស ចំណាត់ថ្នាក់លេខ ១ នាង ពេជ្រពិសិដ្ឋ កីឡាករក្រសួងមហាផ្ទៃលេខ ២ Jim Mzoneកី ឡាករសញ្ជាតិបារាំង លេខ ៣ ថៃ ធុច កីឡាករក្រសួងការពារជាតិ។ ចំពោះលទ្ធផលនៃការប្រកួត Duath lon បុរស លេខ១ កាំង ធឿន ក្លឹបក្រសួងមហាផ្ទៃ លេខ ២ នាង ពេជ្រពិសិដ្ឋ ក្រសួងមហាផ្ទៃ លេខ ៣ ថៃ ធុច ក្លឹបក្រសួង ការពារជាតិ។ ចំណែកលទ្ធផល Duathlon នារី លេខ ១ អ៊ួន ច័ន្ទភត្រា ក្លឹបក្រសូងមហាផ្ទៃ លេខ ២ ថន សុម៉ាវត្តី ក្រសួងមហាផ្ទៃ លេខ ៣ ហ៊ោ ធីតា ក្លឹបក្រសួងការពារជាតិ៕


អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


