កីឡា
ម្ចាស់ក្លិបអង្គរថាយហ្គឺរ លើកឡើងពីការផ្ដាច់កុងត្រាលើកីឡាករ ស្រាំង ទិត្យឈី
លោក Akihiro Kato ប្រធានក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានបញ្ជាក់ថា ការសម្រេចិត្តលើរឿងរ៉ាវរបស់ក្លិប ជាមួយកីឡាករ ស្រាំង ទិត្យឈី គឺដើម្បីបាល់ទាត់កម្ពុជា រីកចម្រើន។
រំឮកថា ក្លិបអង្គរថាយហ្គឺរ ជាមួយនឹងកីឡាករ ស្រាំង ទិត្យឈី ដែលបច្ចុប្បន្នត្រូវបានភ្ញាក់ផ្អើលក្នុងពិភពបាល់ទាត់កម្ពុជានោះ គឺពាក់ព័ន្ធទៅនឹងមូលហេតុផ្ដាច់កុងត្រាកីឡាករ ស្រាំង ទិត្យឈី ដោយសារកត្តាវិន័យ ខណៈសាមីខ្លួនតែងតែបដិសេធ។

ក្នុងសេចក្ដីថ្លែងការណ៍ ក្លិបបានបញ្ជាក់ពីមូលហេតុនៃការលុបចោលកិច្ចសន្យាដោយសារកីឡាករ ស្រាំង ទិត្យឈី បានធ្វើខុសវិន័យក្លិបដោយមកហ្វឹកហាត់យឺតយ៉ាវ និងឈប់សម្រាកដោយគ្មានហេតុផលច្បាស់លាស់ ខណៈក្នុងកិច្ចសន្យារវាងក្លិប និងកីឡាករសុទ្ធតែមានចែងថា ក្លិបមានសិទ្ធិលុបចោលកិច្ចសន្យាដោយគ្មានសំណង ប្រសិនបើអាកប្បកិរិយារបស់កីឡាករមិនសមរម្យ និងបន្ទាប់ពីទទួលបានការព្រមានជាលើកចុងក្រោយ។
ភ្ជាប់ជាមួយគ្នានេះដែរ លោក Akihiro Kato ម្ចាស់ក្លិបអង្គរថាយហ្គឺរ បានប្រាប់ “កម្ពុជាថ្មី” យ៉ាងដូច្នេះថា៖ «តាមពិតទៅខ្ញុំមិនជាមានអ្វីនិយាយច្រើនឡើយ។ ខ្ញុំគ្រាន់តែចង់ឃើញបាល់ទាត់កម្ពុជា មានការអភិវឌ្ឍន៍ជាងនេះ រួមទាំងក្លិបរបស់យើងផងដែរ។»

ប្រធានក្លិបជនជាតិជប៉ុនរូបនេះបានបន្តទៀតថា «យើងគួរតែធ្វើខ្លួនឱ្យក្លាយជាក្លិបអាជីពជាងនេះ។ កីឡាកររបស់ក្លិបអង្គរថាយហ្គឺរ គួរតែព្យាយាមលេងឱ្យអស់១០០ភាគរយសម្រាប់ក្លិប មិនមែនតែពេលប្រកួតទេ ប៉ុន្តែនៅពេលហ្វឹកហាត់ដូចគ្នា»។ ម្សិលមិញផងដែរ ស្រាំង ទិត្យឈី បានធ្វើការ Live បកស្រាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបន្តការពុំសុខចិត្ត និងទាមទារឱ្យក្លិបបង្ហាញលិខិតព្រមានដែលខ្លួនបានអះអាងថាពុំដែលបានទទួលពីខាងក្លិបម្ដងណាឡើយ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


