កីឡា
លោក Conor Nestor ប្រាប់កម្ពុជាថ្មី ជុំវិញព្រះខ័នរាជស្វាយរៀង ឡើងទៅវគ្គបន្តពានរង្វាន់លីគខាប់
ក្លិបព្រះខ័នរាជស្វាយរៀង បានកៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ខេមបូឌានលីគខាប់ (Cambodian League Cup) ឆ្នាំ២០២២ បន្ទាប់ពីបានយកឈ្នះ ក្លិបអគ្គិសនីកម្ពុជា ក្នុងជំនួបទី២ ប្រចាំពូល B កាលពីម្សិលមិញ។
ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ បានយកឈ្នះអគ្គិសនីកម្ពុជា ១-៤ នៅកីឡដ្ឋានអគ្គិសនី ខណៈដែល ៤ គ្រាប់រកបានដោយកីឡាករ ប្រាក់ មុន្នីឧត្តម ១គ្រាប់, ប្រាក់ មុន្នីវីរៈ ១គ្រាប់ និង Marcus Haber ២គ្រាប់ម្នាក់ឯង គ្រប់គ្រាន់ជួយឱ្យក្រុមឈរកំពូលតារាង បានកៅអីឡើងវគ្គ ៨ក្រុមចុងក្រោយ ទោះនៅសល់មួយប្រកួតទៀតក៏ដោយ។

ជុំវិញការបានកៅអីឡើងវគ្គបន្ត លោក Conor Nestor បានប្រាប់ ‘កម្ពុជាថ្មី’ ដូច្នេះថា៖ «យើងពិតជារីករាយណាស់ ពួកយើងត្រូវបានធានាយ៉ាងហោចណាស់នៅសល់ ២ប្រកួតទៀត ដើម្បីប្រកួតប្រជែងទៀត ការប្រកួតរបស់យើងជាមួយ បូកនឹងប្រកួតនៅវគ្គ ៨ចុងក្រោយ ឬ ១/៤ផ្ដាច់ព្រ័ត្រ (ដោយពុំទាន់គិតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ)។ ប្រកួតកាន់តែច្រើនដែលយើងអាចលេងបានកាន់តែល្អ ព្រោះវាធ្វើឱ្យយើងមានភាពមុតស្រួចពេញមួយរដូវកាល។»
ជ័យជម្នះនេះផងដែរ បានធ្វើឱ្យព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងនៃពូល B មាន ៦ពិន្ទុស្មើគ្នាជាមួយ កងយោធពលខេមរភូមិន្ទ ប៉ុន្តែខុសគ្នាត្រង់គ្រាប់បាល់ចំណេញព្រះខ័នរាជស្វាយរៀង មានគ្រាប់បាល់ចំណេញច្រើនជាង ហើយបានកៅអីឡើងវគ្គបន្តដូចគ្នា។ ប្រកួតបន្ទាប់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ នឹងត្រលប់មកប្រកួតក្នុងដីវិញម្ដងដោយត្រូវជួប កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានខេត្តស្វាយរៀង នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦:៣០នាទីល្ងាច ដើម្បីកំណត់ក្រុមឈរកំពូលតារាង។

និយាយក្រៅពីខេមបូឌានលីគខាប់ ជុំវិញក្រុម U-23 កម្ពុជា ករណីកីឡាករ អ៊ាន ពិសី របស់ក្លិបផ្ទាល់ ដែលបានរងរបួសជាមួយនឹងការបង្គិចកជើងមិនអាចលេងស៊ីហ្គេមបាននោះ លោក Conor Nestor ក៏មានការសោកស្ដាយផងដែរ ដ្បិតខកខានឱកាសជួយជាតិ។ «សម្រាប់ ពិសី យើងនឹងវាយតម្លៃរបួសរបស់គាត់នៅពេលគាត់ត្រលប់មកវិញ ដោយសារគាត់មិនទាន់បានស្កេន ហើយក្រុមគ្រូពេទ្យរបស់យើងមិនទាន់វាយតម្លៃគាត់នៅឡើយ។ យើងសោកស្ដាយចំពោះគាត់ដែលគាត់ខកខានឱកាសនេះ ប៉ុន្តែគាត់នៅក្មេងហើយមាន អនាគតដ៏ធំមួយនៅខាងមុខគាត់។» សម្ដីរបស់ លោក Conor Nestor៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


