កីឡា
គ្រូហុងកុង សរសើរកីឡាកររបស់ខ្លួនដែលជម្នះបានលើបញ្ហាសុខភាព ក៏ដូចជាជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា
លោក Jorn Andersen គ្រូបង្វឹករបស់ក្រុមហុងកុង បានសរសើរកីឡាកររបស់ខ្លួន ដែលជម្នះបានលើបញ្ហាសុខភាព ក៏ដូចជាលើបញ្ហាកូវីដ-១៩ និងកង្វះខាតផ្នែកកម្លាំងសម្បទា ក្នុងការប្រកួតដែលបានយកឈ្នះ អាហ្វហ្គានីស្ថាន ជំនួបបើកឆាកពូល D វគ្គជម្រុះជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round) កាលពីល្ងាចទី០៨ ខែមិថុនា ឆ្នាំ២០២២។

២គ្រាប់ក្នុងតង់ទីមួយរបស់ Wong Wai និង Matthew Orr គឺគ្រប់គ្រាន់ដើម្បីផ្តល់ឱ្យក្រុមរបស់លោក Andersen ឈ្នះអាហ្វហ្គានីស្ថាន ២-១ ក្នុងទីក្រុង Kolkata កាលពីថ្ងៃពុធ ខណៈដែលម្ចាស់ផ្ទះឥណ្ឌាបានយកឈ្នះកម្ពុជា ២-០ នៃការប្រកួតផ្សេងទៀតក្នុងពូល D ។
ជ័យជម្នះបានកើតឡើង បើទោះបីជាអ្នកចាំទីជម្រើសទី៣ Wang Zhenpeng ត្រូវបានដាក់ឱ្យចូលលេងក៏ដោយ ដោយសារអ្នកចាំទីដៃទី១ និងទី២ មកពីក្លិប Kitchee, Yapp Hung-fai និង Paulo Argolo មានបញ្ហាសុខភាព។
ហុងកុង ក៏បានប្រកាសថា កីឡាករ២រូប ធ្វើតេស្តវិជ្ជមានកូវីដ-១៩ ផងដែរ ខណៈទោះមិនទាន់បញ្ចេញឈ្មោះកីឡាករ២រូបនោះ ប៉ុន្តែគេពុំឃើញខ្សែការពារឆ្វេង Tsui Wang-kit និងខ្សែប្រយុទ្ធ Fernando Pedreira ស្ថិតក្នុងចំណោមកីឡាករបម្រុងនោះទេ។

លោក Andersen បាននិយាយថា «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ មោទនភាពខ្លាំងណាស់ ព្រោះវាពិបាកខ្លាំងមែនទែនសម្រាប់ពួកយើង ក្នុងការមកទីនេះ ដោយសារពួកយើងមានបញ្ហាជាច្រើននៅក្នុងក្រុម ចាប់តាំងពីយើងមកដល់ប្រទេសឥណ្ឌា។ ពួកយើងស្ថិតក្នុងទីតាំងដែលមនុស្សកកកុញពេកនៅក្នុងសណ្ឋាគារ ហើយមានជម្ងឺជាច្រើននៅក្នុងថ្ងៃដំបូង ដោយសារយើងមិនទាន់ស៊ាំនឹងការរស់នៅក្នុងប្រទេសឥណ្ឌា។»
«នៅក្នុងការហ្វឹកហាត់ យើងមិនបានហ្វឹកហាត់ជាមួយក្រុមទាំងមូលបានទេ ដោយសារមានកីឡាករម្នាក់បានរាគរូស ម្នាក់ទៀតឈឺក្បាល ម្នាក់ទៀតក្ដៅខ្លួន ប៉ុន្តែចុងក្រោយខ្ញុំសប្បាយចិត្តណាស់ដែលយើងឈ្នះ។» លោក Andersen បានសង្កត់ធ្ងន់។
ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិណរវេសរូបនេះ បានសម្ដែងការពេញចិត្តជាពិសេសចំពោះរបៀបដែលក្រុមរបស់លោកដាក់សម្ពាធលើគូប្រកួត ហើយរារាំងមិនឱ្យពួកគេ “មានឱកាសលេង”។
លោកបញ្ជាក់ថា ហុងកុង នឹងត្រូវជួបជាមួយ កម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ស្អែកនេះ នាវេលាម៉ោង ៦:៣០នាទីល្ងាច នៅកីឡដ្ឋាន Vivekananda Yuba Bharati Krirangan ដដែល ខណៈការប្រកួតក៏នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍បាយ័ន និង BTV News ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


