កីឡា
យុវជនចំបាប់កម្ពុជាឈ្នះមេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ១នៅថៃ
ក្រុមកីឡាចំបាប់យុវជនជម្រើសជាតិកម្ពុជាឈ្នះបានមេដាយចំនួន៧គ្រឿងពីការប្រកួតជើងឯក Thailand Wrestling Championship នៅប្រទេសថៃ។

លោក កង ដែនពិសិដ្ឋ គ្រូបង្វឹកក្រុមចំបាប់ជម្រើសជាតិកម្ពុជាបានប្រាប់ថា ការប្រកួតនេះគឺជើងឯកចំបាប់ថៃ Thailand Wrestling Championship ប៉ុន្តែមានប្រទេសចូលរួមគឺម្ចាស់ផ្ទះថៃ សិង្ហបុរី និងកម្ពុជា។ ការប្រកួតនេះគឺកម្រិតអាយុក្រោម២០ឆ្នាំ និងក្រោម១៥ឆ្នាំ។ សម្រាប់កម្ពុជាបានបញ្ជូនយុវជនជម្រើសជាតិអាយុក្រោម២០ឆ្នាំចំនួន៥ និងអាយុក្រោម១៥ឆ្នាំចំនួន៣នាក់។ សរុបទាំងអស់៨នាក់ ហើយជាលទ្ធផលឈ្នះបានមេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ១។

សម្រាប់យុវជនអាយុក្រោម២០ឆ្នាំ
- សម្បត្តិ វណ្ណៈ ឈ្នះមេដាយប្រាក់១ ទម្ងន់៥៥គីឡូក្រាម
- ស៊ឹម គាថា ឈ្នះមេដាយប្រាក់១ ទម្ងន់៥០គីឡូក្រាម
- ជឿន ស្រីឡែន ឈ្នះមេដាយប្រាក់១ ទម្ងន់៥៧គីឡូក្រាម
- ចាប សុខលើ ឈ្នះមេដាយមាស១ ទម្ងន់៦៥គីឡូក្រាម
- អុល សៅហេង មេដាយ មាស ទម្ងន់៧៥គីឡូក្រាម

សម្រាប់យុវជនអាយុក្រោម១៥ឆ្នាំ
- ស៊ីម ប្រសើរ ឈ្នះមេដាយមាស១ ទម្ងន់៤១គីឡូក្រាម
- លឿន ចាន់មុន្នី មេដាយ សំរិទ្ធ១ ទម្ងន់៦៨គីឡូក្រាម





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


