កីឡា
គោជល់ នាំមកនូវកំពូលព្រឹត្តិការណ៍ប្រដាល់លំដាប់ថ្នាក់ពិភពលោក “សង្វៀនគុនខ្មែរជើងឯកពិភពលោក”
កំពូលព្រឹត្តិការណ៍ប្រដាល់ “សង្វៀនគុនខ្មែរជើងឯកពិភពលោក នាំមកជូនដោយ គោជល់” ត្រូវបានប្រកាសជាផ្លូវការហើយនៅថ្ងៃ ៣០ មិថុនា ២០២២ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ក្រោមគោលគំនិត “កីឡារស់ក្នុងសន្តិភាព”។

លោក មាន សំអុល អ្នកតំណាងរបស់ភេសជ្ជៈប៉ូវកម្លាំង គោជល់ បានឱ្យដឹងថា គោជល់ រីករាយក្រៃលែងដែលបានក្លាយជាផ្នែកមួយនៃកំពូលព្រឹត្តិការណ៍ប្រដាល់ សង្វៀនគុនខ្មែរជើងឯកពិភពលោកនេះ។ យើងយល់ឃើញថា គោជល់ និង World Fight មានទិសដៅស្របគ្នា ពោលគឺចង់ផ្សព្វផ្សាយគុនខ្មែរ និងលើកទឹកចិត្តកីឡាករប្រដាល់គុនខ្មែរឱ្យត្រៀមខ្លួនបានល្អសម្រាប់ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ២០២៣ ខាងមុខនេះ។ ហើយកាន់តែកក្រើកទៀតនោះគឺ ក្នុងព្រឹត្តិការណ៍លើកទី ១ នឹងមានការប្រកួត Super Fight ដ៏ពិសេសរវាងកំពូលកីឡាករថៃ បួខាវ ទល់នឹង វ៉ារ៉ាត ដែលជាកីឡាករជើងខ្លាំងមកពីប្រទេស បេឡារុស រួមជាមួយគូពិសេសៗជាច្រើនទៀតរវាងកំពូលកីឡាករគុនខ្មែរកម្ពុជាដែលទើបឈ្នះមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេម ជាមួយនឹងកីឡាករជើងខ្លាំងអន្តរជាតិ។

ក្រៅពីការប្រកួត Super Fight និង Rising Star Fight ក៏មានការប្រកួតដណ្តើមខ្សែក្រវាត់ដ៏ជក់ចិត្តផងដែរដែលរង្វាន់ជាទឹកប្រាក់មានចំនួនរហូតដល់ទៅ ២០.០០០ ដុល្លារសម្រាប់ជើងឯក និង ១០.០០០ ដុល្លារសម្រាប់ជើងឯករង។


គោជល់ ជំរុញទឹកចិត្តមោះមុតអង់អាច!
គោជល់សម្បូរដោយវីតាមីន បេ ៦ បេ ១២ និង ទួរីន ជួយពង្រឹកស្មារតី បង្កើនថាមពល ហើយកាន់តែសំខាន់ទៀតនោះ គឺលោកអ្នកចំណាយត្រឹមតែ ២.០០០ រៀល ប៉ុន្តែទទួលបានទាំងរសជាតិដ៏ឆ្ងាញ់ពិសា និងអត្ថប្រយោជន៍ដ៏មហាសាល៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


