កីឡា
ថ្ងៃនេះ ភ្នំពេញហ្គាឡាក់ស៊ី ឬអាស៊ីអឺរ៉ុប ឡើងវគ្គថ្នាក់ជាតិ Hun Sen Cup?
នៅកីឡដ្ឋាន អេអ៉ីយូ ស្ពងផាក វេលាម៉ោង៣:៣០នាទីរសៀលថ្ងៃពុធ ទី២០ កក្កដានេះ ក្រុមភ្នំពេញហ្គាឡាក់ស៊ី និង អាស៊ីអឺរ៉ុប ត្រូវប្រជែងគ្នានៅជើងទី២ដើម្បីកាត់សេចក្តីរកក្រុមឡើងទៅវគ្គថ្នាក់ជាតិ បន្ទាប់ពីជើងទី១ ភ្នំពេញហ្គាឡាក់ស៊ីបានយកឈ្នះដោយលទ្ធផល ២-១ ក្នុងវគ្គជម្រុះថ្នាក់ជាតិពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២។

ភ្នំពេញហ្គាឡាក់ស៊ីបានក្លាយជាក្រុមជាប់មកពីថ្នាក់ខេត្តតែមួយគត់ដែលបានយកឈ្នះលើក្រុមដែលកំពុងលេងនៅក្នុងក្របខណ្ឌលីគកម្ពុជាទី២គឺអាស៊ី អឺរ៉ុប ដោយលទ្ធផល ២-១ ក្នុងវគ្គជម្រុះថ្នាក់ជាតិ កាលពីជើងទី១ ហើយជាក្រុមមកពីខេត្តតែមួយគត់ដែលមានសង្ឃឹមឡើងទៅវគ្គថ្នាក់ជាតិពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២នេះ។

រហូតដល់ពេលនេះរកឃើញក្រុមចំនួន៧ហើយដែលត្រូវឡើងទៅវគ្គថ្នាក់ជាតិដែលត្រូវជួបប្រកួតជាមួយក្លឹបលីគកំពូលកម្ពុជាទាំង៨។ រវាងក្រុមអាស៊ីអឺរ៉ុប និងភ្នំពេញហ្គាឡាក់ស៊ី នឹងមានមួយឡើងទៅជួបណាហ្គាវើលដ៍នៅវគ្គថ្នាក់ជាតិ។

សូមបញ្ជាក់ថា ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លើកទី១៦ ឆ្នាំ ២០២២ មានការប្រកួត៣ដំណាក់កាល និងរូបមន្តខុសពីឆ្នាំមុនៗ។ ដំណាក់កាលទី១ ការប្រកួតថ្នាក់ខេត្តដែលមាន១៧ក្រុមមកពី ២៥ រាជធានី-ខេត្ត។ ដំណាក់កាលទី២ ក្រុមកំពូលទាំង៤នៅថ្នាក់ខេត្តគឺក្រុមលេខ១ ដល់៤ ត្រូវឡើងមកប្រកួតជម្រុះថ្នាក់ជាតិជាមួយក្រុម៨នៅលីគទី២ ដើម្បីយកក្រុម៨ឡើងទៅដំណាក់កាលទី៣គឺជាការប្រកួតថ្នាក់ជាតិមួយក្លឹបទាំង៨ប្រចាំលីគកំពូលកម្ពុជា៕

គូប្រកួតថ្នាក់ជាតិ
- សូលទីឡូអង្គរ Vs ព្រះខ័នរាជស្វាយរៀង
- សៀមរាបអែហ្វស៊ី Vs វិសាខា
- អាស៊ីអឺរ៉ុប ឬភ្នំពេញហ្គាឡាក់ស៊ី Vs ណាហ្គាវើលដ៍
- អាយ អេស អាយ ដង្កោសែនជ័យ Vs បឹងកេត
- កោះកុងអែហ្វស៊ី Vs អង្គរថាយហ្គឺរ
- ព្រែវែងអែហ្វស៊ី Vs ភ្នំពេញក្រោន
- នគរបាលជាតិ Vs កងយោធពលខេមរភូមិន្ទ
- អគ្គិសនីកម្ពុជា Vs គិរីវង់សុខសែនជ័យ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


