Connect with us

កីឡា

U23​ កម្ពុជា​​កម្តៅ​​សាច់​​ដុំ​​ជា​​មួយ​​ក្រុម​​ខ្លាំង​​អាស៊ី​ U23​ ជប៉ុន

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U23) នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ពង្រឹងសមត្ថភាព​ជា​មួយ​ក្រុម​ខ្លាំង​លំដាប់​អាស៊ី គឺ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​ជប៉ុន​អាយុ​ក្រោម​២៣​ឆ្នាំ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ ខាង​មុខ​​នេះ​នៅ​ទី​លាន​ស្មៅ​ធម្មជាតិ​នៃ​ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុង​រាជ​ធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ខ្លាំង​លំដាប់​អាស៊ី​​របស់​ក្រុម U23 កម្ពុជា​នេះ​គឺ​​ធ្វើ​ឡើង​ដើម្បី​កម្តៅ​សាច់​ដុំ ពង្រឹង​សមត្ថភាព និង​បច្ចេកទេស​ដើម្បី​ត្រៀម​ខ្លួន​​សម្រាប់​ការ​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។

ក្រុម U23 ​កម្ពុជា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ​ទាំង​ពាន​រង្វាន់ AFF U23 និង នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ។ ចាំ​បាន​ថា ក្រុម U23 កម្ពុជា ​កាល​ពី​ខែ​កុម្ភៈ ដើម​ឆ្នាំ​២០២២ បាន​ធ្លាក់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់ AFF U23 បើ​ទោះ​ជា​ស្ថិត​ក្នុង​ពូល​ដែល​អ្នក​គាំទ្រ​មើល​ឃើញ​ថា ស្រួល​គឺ ទីម័រ​ខាង​កើត ហ្វីលីពីន និង​ព្រុយ​ណេ។

ចំណែក​នៅ​ស៊ីហ្គេម ប្រទេស​វៀតណាម ក្រុម U23 កម្ពុជា ក៏​ធ្លាក់​​ត្រឹម​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ដែរ បន្ទាប់​ពី​​៤​ប្រកួត​គឺ​ឈ្នះ​១ ស្មើ​១ និង​ចាញ់​២ បើ​ប្រៀប​ធៀប​នឹង​ស៊ីហ្គេម ឆ្នាំ​២០១៩ U23 កម្ពុជា​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ បើ​ទោះ​ជា​ស្ថិត​ក្នុង​ពូល​ខ្លាំង​មាន​ដូច​ជា មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន និង​ទីម័រ​ខាង​កើត។

ដូច្នេះ​ក្រុម U23 កម្ពុជា​​ត្រូវ​ប្រឹង​ប្រែង​ខ្លាំង​មែន​ទែន​ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​​សម្រាប់​ស៊ីហ្គេម​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ទាំង​ការ​ហ្វឹក​ហាត់ និង​ការ​ប្រកួត​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្រុម​ខ្លាំង​ៗ​ដើម្បី​ពង្រឹង​សមត្ថភាព។

តាម​សន្ទស្សន៍​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ក្រុម U23 កម្ពុជា​ត្រូវ​ឡើង​ឲ្យ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៣ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៤ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣០ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម