Connect with us

កីឡា

អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា និយាយ​ពី​ការប្រកួត U-23 កម្ពុជា ជាមួយ U-23 ជប៉ុន ខែក្រោយ

បានផុស

នៅ

នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខនេះ ក្រុម U-23 កម្ពុជា នឹង​ធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ ក្រុម U-23 ជប៉ុន ក្នុង​គោលដៅ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

នេះ​ជាការ​ប្រកួត​មួយ​ដ៏​មាន​សារៈសំខាន់​ដ្បិត​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​អាស៊ី ដើម្បី​ដកស្រង់​បច្ចេកទេស ឱ្យបាន​កាន់តែ​រឹងមាំ​ក្នុងអំឡុងពេល​សម្រាក​លី​គ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឈូក ពិសិដ្ឋ អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បញ្ជាក់ថា «​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម U-23 ជប៉ុន គឺពាក់ព័ន្ធ​ទាំង​ការប្រកួត​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំក្រោយ ហើយក៏​ជា​បទពិសោធន៍​ថ្មី​មួយ​ដែល​យើង​អាច​ប្រកួតប្រជែង​ជាមួយនឹង​ក្រុម​ជើង​ខ្លាំង​មួយ​នៅក្នុង​តំបន់​អាស៊ី គឺ​ក្រុម​ជប៉ុន​។ ពិតណាស់ យើង​ធ្លាប់មាន​បទពិសោធ​ម្ដង ដែល​យើង​បាន​ប្រកួត​នៅ​ប្រទេស​ជប៉ុន ប៉ះ​ជាមួយ​ក្រុម U-23 របស់​ជប៉ុន ដែលជា​ការប្រកួត​ផ្លូវការ​។ នេះ​ក៏​ជា​ឱកាស​លើក​ទី​២ ដែល​យើង​បាន​ប្រកួត​ជាមួយ​ពួកគាត់ អ៊ីចឹង​ជាការ​ប្រកួតប្រជែង​បន្ថែម​ថ្មី​ទៀត​សម្រាប់​ជាការ​ពង្រឹងសមត្ថភាព ជាមួយនឹង​កីឡាករ​ដែល​កម្រិត​ខ្ពស់ជាង​យើង ទាំងអស់​ហ្នឹង​ជា​ផ្នែក​មួយ​ដែល​អាចជា​ផល​វិជ្ជមាន​សម្រាប់​កីឡាករ​យើង​។ ហើយ​ជាការ​ប្រកួត​មួយ​ដែល​យើង​លេង​ក្នុង​ទឹកដី​របស់​យើង ក្នុងនាម​ជា​ម្ចាស់ផ្ទះ អ៊ីចឹង​នេះ​ជាការ​ប្រកួត​មួយ​ដែល​យើង​គិតថា​អាចជា​ផលចំណេញ​សម្រាប់​យើង​ក្នុង​ការប្រកួត​»​។​

«​ការប្រកួត​នេះ​មិនមែន​ជំនួស​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) នៅ​ចិន​បានទេ ប៉ុន្តែ​ដើម្បី​រក្សា​សកម្មភាព និង​ការប្រកួត​របស់​ក្រុមយុវជន U-23 ក៏ដូចជា​ឈុត​ធំ អ៊ីចឹង​ជាការ​ប្រកួត​មួយ​ដែល​យើង​អាច​ថា​រក្សា​សកម្មភាព និង​ការហ្វឹកហាត់ ក៏ដូចជា​ការប្រកួតរ​បស់​យើង​ដូចគ្នា​។ ហើយ​ដូច​បាន​ចឹ​ង FIFA Day ខែ​៩ ជា FIFA Day ចុងក្រោយ នៅក្នុង​ឆ្នាំ​ហ្នឹង អ៊ីចឹង​យើង​មានការ​ប្រកួត U-23 ផង ឈុត​ធំ​ផង ដែល​អនុញ្ញាត​ឲ្យ​កីឡាករ​ពី​ក្លិប​យើង​បាន​ចូលរួម​ការប្រកួត និង​ការប្រមូលផ្ដុំ​ជាមួយ​ក្រុម​ជម្រើសជាតិ​»​។ សម្ដី​របស់ លោក ឈូក ពិសិដ្ឋ​។

​បញ្ជាក់ថា នេះ​គឺជា​លើកដំបូង​សម្រាប់ U-23 កម្ពុជា ដែល​ត្រលប់មក​មានការ​ប្រកួត​ឡើងវិញ បន្ទាប់ពី​បានបញ្ចប់​សកម្មភាព​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ (​លើក​មក​ឆ្នាំ​២០២២) នៅ​ប្រទេស​វៀតណាម កាលពី​ខែឧសភា កន្លងទៅ​៕

អត្ថបទ ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ វិនាទី មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១៥ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១៧ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២២ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ២៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម