កីឡា
U-20 កម្ពុជា ចាកចេញទៅតាជីគីស្ថានថ្ងៃនេះ ត្រឹមតែ ២ ថ្ងៃមុនការប្រកួត AFC ចាប់ផ្ដើម
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២០ ឆ្នាំ គ្រោងនឹងចាកចេញពីមាតុភូមិ ទៅប្រទេសតាជីគីស្ថាន នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នេះ ដើម្បីចូលរួមប្រកួតពានយុវជនអាស៊ីអាយុក្រោម ២០ ឆ្នាំ (AFC U-20 Asian Cup) វគ្គជម្រុះ ដែលគ្រោងធ្វើនា ២ ថ្ងៃបន្ទាប់។

តាមការបង្ហើបឱ្យដឹងក្រុមដែលមានសមាសភាពទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ ប្រមាណជិត ៣០ នាក់ នឹងចាកចេញពីកម្ពុជានាវេលាយប់ តាមជើងហោះហើរដែលមានការផ្លាស់ប្ដូរ ដល់ទៅ ៣ដង។

ប្រការនេះត្រូវបានដាក់ក្ដីព្រួយបារម្ភថា នឹងអាចធ្វើឱ្យប៉ះពាល់ដល់ការនឿយហត់របស់កីឡាករ ដ្បិតការធ្វើដំណើរត្រូវចំណាយពេលយូរ ហើយការប្រកួតកៀកខ្លាំងមែនទែន ពោលគឺប្រកួតបើកឆាកនៅថ្ងៃទី ១៤ ទៅហើយ។
U-20 កម្ពុជា ដែលត្រូវតតាំងជាមួយម្ចាស់ផ្ទះពូល I តាជីគីស្ថាន, លីបង់ និងសិង្ហបុរី ប្រកួតដំបូងត្រូវជួបលីបង់ នៅថ្ងៃទី ១៤ បន្ទាប់មកថ្ងៃទី ១៦ ជួបសិង្ហបុរី និងប្រកួតចុងក្រោយថ្ងៃទី ១៨ ជួបម្ចាស់ផ្ទះ តាជីគីស្ថាន។

ដើម្បីបានឡើងទៅវគ្គបន្ត U-20 កម្ពុជា ដាច់ខាតត្រូវតែឈរលេខ ១ ក្នុងពូល ជាកៅអីឡើងដោយស្វ័យប្រវត្តិ ខណៈក៏អាចឡើងផងដែរ ក្នុងនាមជាក្រុមលេខ ២ ល្អ ដោយត្រូវប្រៀបធៀបជាមួយពូលចំនួន ៩ ផ្សេងទៀត ហើយយកតែ ៥ ក្រុមប៉ុណ្ណោះឡើងទៅជុំផ្ដាច់ព្រ័ត្រ ដែលគេប្រកួតនៅប្រទេសអ៊ូសបីគីស្ថាន នាខែមីនា ឆ្នាំ ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


