កីឡា
វគ្គសន្សំពិន្ទុ ពេជ្រ សម្បត្តិ ធ្វើបានល្អជាងគេក្នុងបេក្ខភាពខ្សែក្រវាត់៤រូបចុងក្រោយ
រហូតដល់ពេលនេះ ការប្រកួតជើងឯកខ្មែរក្រវ៉ាត់ ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ រកឃើញជើងខ្លាំង៤រូបហើយឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីចប់ការប្រកួតវគ្គសន្សំពិន្ទុ៤លើកដូចគ្នាតាមពូលនីមួយៗ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងខ្លាំងគុនខ្មែរ ធន់ ផានិត ត្រូវប្រកួតជាមួយមិត្តរួមជាតិ ពេជ្រ សម្បត្តិ ខណៈ អ្នកប្រដាល់ថៃ ទួនប៉េ ត្រូវប្រកួតជាមួយមិត្តរួមជាតិ ផាត់ថាណា ដែលលក្ខខណ្ឌបែបនេះគឺ១០០% នឹងមានកីឡាករកម្ពុជា១រូប និងកីឡាករថៃ១រូបឡើង ទៅវគ្គផ្តាច់ព្រ័ត្រ។

ពេជ្រ សម្បត្តិ
អ្នកប្រដាល់ ពេជ្រ សម្បត្តិ មានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ និងកំពុងបានក្លាយជាកីឡាករឈានមុខគេក្នុងចំណោមអ្នកប្រដាល់គុនខ្មែរល្បីៗ។ កីឡាកររូបនេះមានអាវុធពិឃាតគឺកណ្តាប់ដៃ។
សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុខ្សែក្រវាត់នេះ ពេជ្រ សម្បត្តិ ធ្វើបានល្អជាងគេក្នុងចំណោមបេក្ខភាពទាំង៤រូបឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បើកឆាក រូបគេចាញ់ពិន្ទុ ទួនប៉េ ទាំងចម្រូងចម្រាស ប៉ុន្តែផ្តួលដៃគូឲ្យសន្លប់២លើក និងឈ្នះដោយពិន្ទុ១លើក។
៤ប្រកួតវគ្គសន្សំពិន្ទុ
- ប្រកួតទី១ ចាញ់ ទួនប៉េ ដោយពិន្ទុ
- ប្រកួតទី២ ផ្តួល រ៉ាក់ថែ ឲ្យសន្លប់ទឹកទី២
- ប្រកួតទី៣ ឈ្នះ ផាត់ថាណា ដោយពិន្ទុ
- ប្រកួតទី៤ ផ្តួល ផេតម៉េម៉ៃ ឲ្យសន្លប់ទឹកទី២

ធន់ ផានិត
ធន់ ផានិត ក៏មានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងមិនចាញ់ ពេជ្រ សម្បត្តិ ប៉ុន្មានឡើយ ប៉ុន្តែរូបគេលេចមុខល្បីមុន។ អ្នកលេងគុនខ្មែររូបនេះមានកាយសម្បទាល្អ និងអាវុធល្អទាំងព្រមគឺទាត់ កែង និងជង្គង់ ប៉ុន្តែអាវុធពិឃាតរបស់គេគឺទាត់ទាំងឆ្វេង និងស្តាំ។
សម្រាប់ការប្រកួតសន្សំពិន្ទុ ធន់ ផានិត បើកឆាកបានចាញ់ពិន្ទុ ផាត់ថាណា ប៉ុន្តែ២លើកបន្ទាប់ទទួលបានជ័យជម្នះដោយពិន្ទុ មុនពេលផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី២។
៤ប្រកួតវគ្គសន្សំពិន្ទុ
- ប្រកួតទី១ ចាញ់ ផាត់ថាណា ដោយពិន្ទុ
- ប្រកួតទី២ ឈ្នះ ផេតម៉េម៉ៃ ដោយពិន្ទុ
- ប្រកួតទី៣ ឈ្នះ ទួនប៉េ ដោយពិន្ទុ
- ប្រកួតទី២ ផ្តួល រ៉ាក់ថែ ឲ្យសន្លប់ទឹកទី២

ទួនប៉េ
កីឡាករថៃរូបនេះខ្លាចាស់បទពិសោធច្រើន និងបានធ្វើឲ្យកក្រើកសង្វៀនស្រុកខ្មែរតាមរយៈភាពធន់ ស៊ូ និងមិនងាយបាក់ស្រុតឡើយ។ រូបគេក៏ជាបេក្ខភាពម្នាក់ដែលសង្ឃឹមខ្ពស់ក្នុងការឡើងវគ្គផ្តាច់ព្រ័ត្រដែរ។
ខ្លាចាស់រូបនេះទទួលបានជ័យជម្នះតាមរយៈផ្តួលដៃគូឲ្យសន្លប់បាន១លើកគឺក្នុងទឹកទី៤ និងឈ្នះដោយពិន្ទុ២លើក ហើយចាញ់ដោយពិន្ទុ១លើក។
៤ប្រកួតវគ្គសន្សំពិន្ទុ
- ប្រកួតទី១ ឈ្នះ ពេជ្រ សម្បតិ ដោយពិន្ទុ
- ប្រកួតទី២ ផ្តួល ផាន់ ផាន់ណាត់ ឲ្យសន្លប់ទឹកទី៤
- ប្រកួតទី៣ ចាញ់ ធន់ ផានិត ដោយពិន្ទុ
- ប្រកួតទី៤ ឈ្នះ ជ័រ ពៅ ដោយពិន្ទុ

ផាត់ថាណា
អ្នកប្រដាល់ថៃរូបនេះត្រូវបានអ្នកគាំទ្រខ្មែរស្គាល់នៅពេលរូបគេចូលរួមប្រកួតខ្សែក្រវាត់ខារ៉ាបាវរដូវកាលនេះ។ រូបគេជាកីឡាករវ៉ៃក្បាច់ និងបច្ចេកទេសល្អ ដោយជាបេក្ខភាពឈានមុខគេម្នាក់ក្នុងចំណោមកីឡាករថៃទាំង៤រូប។
ផាត់ថាណា មិនធ្លាប់ផ្តួលដៃគូឲ្យសន្លប់ឡើយក្នុងការប្រកួតសន្សំពិន្ទុទាំង៤លើកគឺឈ្នះដោយពិន្ទុ៣លើក និងចាញ់ដោយពិន្ទុ១លើក។
៤ប្រកួតវគ្គសន្សំពិន្ទុ
- ប្រកួតទី១ ឈ្នះ ធន់ ផានិត ដោយពិន្ទុ
- ប្រកួតទី២ ឈ្នះ ជ័រ ពៅ ដោយពិន្ទុ
- ប្រកួតទី៣ ចាញ់ ពេជ្រ សម្បត្តិ ដោយពិន្ទុ
- ប្រកួតទី៤ ឈ្នះ ផាន់ ផាន់ណាត់ ដោយពិន្ទុ

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


