កីឡា
Xavi ថា Barcelona លេងល្អជាង Bayern បើទោះបីជាចាញ់ ២-០ ក៏ដោយ
អ្នកចាត់ការក្រុម Barcelona លោក Xavi គិតថាក្រុមយក្សកាតាឡានលេងបានល្អជាងលទ្ធផល ដែលបានចាញ់ក្រុម Bayern Munich ក្នុងក្របខ័ណ្ឌ Champions League កាលពីយប់មិញ។
ក្រុមរបស់អេស្បាញ បានចាញ់ការប្រកួតដំបូងនៃរដូវកាលរបស់ពួកគេក្នុងការប្រកួតទាំងអស់ បន្ទាប់ពីបានចាញ់ក្រុមជើងឯកអាល្លឺម៉ង់ ២-០ កាលពីថ្ងៃអង្គារ។ Barcelona គឺជាក្រុមដែលធ្វើបានល្អជាង ប៉ុន្តែការស៊ុតបញ្ចូលទីដ៏លឿន ២ គ្រាប់ពី Bayern Munich ធ្វើឱ្យពួកគេទទួលបានជ័យជម្នះ។
យ៉ាងណាក៏ដោយ ក្រោយចាញ់ លោក Xavi ទប់ចិត្តមិនបានក្នុងការបង្ហាញអារម្មណ៍ ក៏ដូចជាជំនឿចិត្តក្នុងខ្លួនថា ពួកគេគួរតែឈ្នះការប្រកួតនេះ។
“យើងសមនឹងទទួលបានលទ្ធផលច្រើនជាងនេះទៀតនៅថ្ងៃនេះ។ យើងលេងបានល្អជាង Bayern ជាពិសេសនៅតង់ទីមួយ។ យើងសមនឹងឈ្នះ”។ Xavi បាននិយាយតាមរយៈ ESPN។
ជាការពិត ពួកគេអាចគ្រប់គ្រងការប្រកួតបានយ៉ាងងាយស្រួលជាមួយនឹងលទ្ធផលនៅតង់ទី ១ របស់ពួកគេ។ Barcelona ពិតជាមានឱកាសល្អក្នុងការស៊ុតបញ្ចូលទីចំនួន ៤ ដង ក្នុងការប្រកួត ជាមួយនឹងការស៊ុតរបស់ Pedri សង្គ្រោះបានដោយ Manuel Neuer និងឱកាសរបស់ Robert Lewandowski ២,៣ គ្រាប់នៅតែមិនអាចធ្វើបាន។ Rapinha ក៏កៀកនឹងរកគ្រាប់បាល់ឱ្យ Barcelona ដែរ ប៉ុន្តែការស៊ុតរបស់គេពីក្រៅប្រអប់បានធ្វើឲ្យអ្នកគាំទ្រខកចិត្ត។
ជាអកុសលសម្រាប់ Barcelona ពួកគេនៅតែមិនអាចបំប៉ោងសំណាញ់ទី ខណៈគ្រាប់បាល់បញ្ចូលទីក្នុងតង់ទី ២ របស់ Bayern Munich កើតឡើងដោយ Lucas Hernandez និង Leroy Sane នៅនាទី ៥១ និង ៥៤។
Barcelona មិនស្គាល់ចាញ់សោះក្នុង ៦ ប្រកួតជាប់គ្នា ដោយឈ្នះ ៥ លើកចុងក្រោយរបស់ពួកគេ ដូច្នេះការបរាជ័យចុងក្រោយនេះពិតជាខកចិត្តសម្រាប់ក្រុម។ ទោះយ៉ាងណាក៏ដោយ សង្ឃឹមថាពួកគេអាចត្រលប់មកវិញនូវពេលវេលាដ៏ធំនៅពេលដែលពួកគេត្រលប់ទៅសកម្មភាព La Liga នៅចុងសប្តាហ៍ខាងមុខនេះ៕
គូដទៃទៀតយប់មិញបញ្ចប់ទៅដោយលទ្ធផលដូចខាងក្រោម៖
ប្រភព៖ espn.com
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


