កីឡា
មន្ត្រី៤រូបទៀតរបស់នាយកដ្ឋានកីឡាក្រសួងមហាផ្ទៃត្រូវបានបញ្ចប់មុខតំណែង
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់មុខតំណែង ឧត្តមសេនីយ៍ត្រី ឆេង សុភ័ក្រ ពីអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមកីឡាក្រសួងមហាផ្ទៃ ឲ្យមកជាមន្ត្រី។


ជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញអនុក្រឹត្យបញ្ចប់មុខតំណែងមន្ត្រីនគរបាលចំនួន៣រូបពីអគ្គលេខាធិការដ្ឋានក្រុមកីឡាក្រសួងមហាផ្ទៃគឺ ឧត្តមសេនីយ៍ត្រី ជា ប៊ុនវិបុល ពីអគ្គលេខាធិការរង ឲ្យមកជាមន្ត្រីមន្ត្រី។ ឧត្តមសេនីយ៍ត្រី ជា សែនវិស្សុត ពីអគ្គលេខាធិការរង ឲ្យមកជាមន្ត្រី។ ចំណែកវរសេនីយ៍ឯក ជា ច័ន្ទវិចិត្រ ពីប្រធានអង្គភាពរដ្ឋបាល និង ហិរញ្ញវត្ថុ មានឋានៈស្មើប្រធាននាយកដ្ឋាន ឲ្យមកជាមន្ត្រី។


សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ជា ប៊ុនហេង ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

លោក ជា ប៊ុនហេង ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃតាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ហើយលោកជាអ្នកដឹកនាំអគ្គលេខាធិការដ្ឋានក្រុមកីឡាក្រសួងមហាផ្ទៃ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


