កីឡា
Haaland ត្រូវបានគេចាត់ទុកថាជា Ronaldo, Zlatan និងកំពូលតារាជាច្រើនទៀតនៅក្នុងខ្លួនតែមួយ
កីឡាករខ្សែប្រយុទ្ធឆ្នើម Erling Haaland បានបំបែកកំណត់ត្រាមួយផ្សេងទៀតហើយនៅក្របខ័ណ្ឌលីគកំពូលអង់គ្លេស (Premier League) ក្រោយជួយឱ្យក្រុមឈ្នះ Man United ៦-៣ កាលពីយប់មិញ ខណៈគេរកបាន ៣ គ្រាប់ម្នាក់ឯង។

គ្រាប់បាល់ទាំងបីរបស់ Haaland ក្នុងការយកឈ្នះ ៦-៣ លើ Manchester United នៅកីឡដ្ឋាន Etihad បានធានាថាគេបានក្លាយជាកីឡាករដំបូងគេដែលរកបាន ៣ គ្រាប់ជាប់ៗគ្នានៅលើទឹកដីរបស់ខ្លួន ក្នុង Premier League ជាហេតុធ្វើឱ្យអតីតអ្នកចាំទីរបស់ United និង City លោក Peter Schmeichel ចាត់ទុករូបគេថាជា Ronaldo, Zlatan Ibrahimovic និងកំពូលតារាជាច្រើនទៀតនៅក្នុងខ្លួនតែមួយ។
លោក Peter Schmeichel បានប្រាប់ BBC ថា៖ «អ្នកអាចឃើញកីឡាករផ្សេងគ្នានៅក្នុងខ្លួនរបស់ Haaland ហើយគាត់ គឺដូចជាកំពូលខ្សែប្រយុទ្ធជាច្រើនក្នុងពេលតែមួយ។»

Schmeichel បានបន្តថា «នៅពេលអ្នកក្រឡេកមើល Haaland អ្នកឃើញកីឡាករផ្សេងៗជាច្រើនគ្នា។ គ្រាប់បាល់ដូច Zlatan ហើយ Ronaldo ក៏នៅទីនោះដែរ។ អ្នកឃើញកំពូលខ្សែប្រយុទ្ធកំពូលៗនៅក្នុងខ្លួនមនុស្សតែម្នាក់។ នោះហើយជាមូលហេតុដែលគាត់ជាកីឡាករគ្រោះថ្នាក់។ គាត់មានភាពអស្ចារ្យក្នុងការឃើញខ្សែប្រយុទ្ធកំពូលជាច្រើន ហើយពួកគេទាំងអស់ត្រូវបានបញ្ចូលទៅក្នុងកីឡាករតែមួយ។» Schmeichel បានបន្ថែម។
Haaland ស៊ុតបញ្ចូលទីបាន ១៧ គ្រាប់ និងបញ្ជូនបាល់ (assist) ៣ ដង ក្នុង ១១ ប្រកួតចុងក្រោយរបស់គាត់។
គេស៊ុតបញ្ចូលទីបាន ៣ គ្រាប់បន្ថែមទៀត នៅក្នុងការប្រកួត Premier League ត្រឹម ៨ ប្រកួតដំបូងរបស់ខ្លួន ធ្វើបានល្អជាងកំណត់ត្រាមុនៗរបស់ Mick Quinn, Papiss Cisse និង Diego Costa បន្ទាប់ពីចាយដល់ ១០ ប្រកួត។

គ្រាប់បាល់ចំនួន ៩ គ្រាប់របស់គេ ក្នុង ៥ ប្រកួតដំបូង បានធ្វើឱ្យក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងខែសីហា នៃដើមរដូវកាល Premier League បើធៀបទៅនឹងពីមុនៗ។
អ្វីដែលពិសេសទៀត គេធ្វើបាន Hat-trick ៣ ដង ក្នុង ៨ ប្រកួតដែលនេះវាបានដាច់កំណត់ត្រារបស់ Owen ដែលចាយដល់ ៤៨ ប្រកួតទើបរកបាន Hat-trick ៣ ដង៕
ប្រភព៖ BBC
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


