កីឡា
អុកចត្រង្គ បើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០
សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំការប្រកួតជើងឯកជាតិឆ្នាំ២០២០ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ដល់០៧មករា ដើម្បីចម្រាញ់រកអ្នកខ្លាំង ជាជើងឯកដើម្បីបញ្ចូលជាក្រុមជម្រើសជាតិ។ កម្មវិធីប្រកួតដែលបើកនៅថ្ងៃទី០៥មករានេះ បានរៀបចំធ្វើនៅក្លឹបកីឡាអុកចត្រង្គសេះខៀវ ដែលជាសមាជិកគណៈកម្មការបច្ចេកទេសសហព័ន្ធកីឡាអុកចត្រង្គ ដោយមានការគាំទ្រថវិកាដោយក្រសួងអប់រំយុវជន និង កីឡា ។

តាមរបាយការណ៍របស់លោក សូយ សូណា ដែលជាស្ដេចអុកឆ្នាំ២០១៦ បានឲ្យដឹងថា មានកីឡាករចូលរួមសរុបចំនួន ៦៤នាក់ មកពី១៧ក្លឹប រួមមាន ១.ក្លឹបអធិរាជក្រហមខេត្តបាត់ដំបង ២. ក្លឹបស្ដេចតាខេត្តព្រះសីហនុ ៣. ក្លឹបធូរេនខេត្តកំពត ៤. ក្លឹបទូកចម្បាំងអង្គរខេត្តសៀមរាប ៥. ក្លឹបសៀមរាបអង្គរធំ ខេត្តបន្ទាយមានជ័យ ៦. ក្លឹបសមុទ្ររាម ខេត្តប៉ៃលិន ៧. ក្លឹបអស្សរិទ្ធិ ៨. ក្លឹបសេះខៀវ ៩. ក្លឹបទូកខ្មៅ ១០. ក្លឹបបាយ័ន្តអុកខ្មែរ ១១. ក្លឹបមិត្តភាព ១២. ក្លឹបឥន្ទ្រីយ៍ដែក ១៣. ក្លឹបបាស្តា ១៤. ក្លឹបនាគរាជ ១៥. ក្លឹបអង្គរ ១៦. ក្លឹបបារាំងបូឌីង ដែល១០ក្លឹបនេះថិតនៅរាជធានីភ្នំពេញដូចគ្នា ហើយ១៧. ក្លឹបស្ដេចនាគសមុទ្រកំពង់សោម សមុទ្ររាម។ ពួកគេសុទ្ធតែជាជើងខ្លាំងមកពីគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ព្រោះនេះជាការប្រកួតជើងឯក ហេតុនេះត្រូវតែចម្រាញ់យកជើងខ្លាំងមកចូលរួមប្រកួត។

របាយការណ៍បានបញ្ជាក់ឲ្យដឹងទៀតថា ការប្រកួតនេះសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានយកចិត្តទុកដាក់ប្រកបដោយភាពទទួលខុសត្រូវ ចំពោះការប្រយុទ្ធប្រឆាំងនិងការឆ្លងជំងឺកូរីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាគម្លាតនៅឆ្ងាយពីគ្នា ១,៥ម៉ែត្រពីគ្នា ហើយមុនចូលក្នុងទីលានប្រកួត ត្រូវវាស់កម្ដៅ ពាក់ម៉ាស និងបាញ់អាល់កុល ទើបអនុញ្ញាតឲ្យចូលរួមការប្រកួតបាន។ ការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០នាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងនិងលើកស្ទួយវិស័យកីឡាអុកចត្រង្គ ដែលជាកេរ្តិ៍មរតកដូនតាដែលបានបន្សល់ទុកឲ្យ ដើម្បីធ្វើការអភិវឌ្ឍវិស័យកីឡាអុកចត្រង្គ នៅព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបាននូវលទ្ធផលល្អក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចជាលើឆាកអន្តរជាតិនានា។


បើតាមគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតអុកនេះ បានប្រាប់ឲ្យដឹងថា សម្រាប់រូបមន្តប្រកួត គឺបែងចែកជា១៦ពូល ក្នុង១ពូលមានកីឡាករ៤រូប ប្រកួតវិលជុំសន្សំពិន្ទុ ក្នុងពូល ហើយអ្នកណាបានពិន្ទុច្រើនជាងគេក្នុងពូលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល ហើយពិន្ទុបន្ទាប់បានលេខ២ ។ បន្ទាប់ពីបានលេខ១ និង២ ក្នុងពូលរួចហើយ កីឡាករដែលបានទទួលលេខ១ និង២ក្នុងពូល ត្រូវឡើងទៅប្រកួតវគ្គ KNOCK OUT ដោយកីឡាករម្នាក់មានការប្រកួត១៥ប្រកួត មានចំនួន៣០ក្តារ បើស្មើទាំង២ក្តារត្រូវប្រកួតក្តារទី៣ ដើម្បីយកឈ្នះចាញ់ ហើយបើស្មើក្តារទី៣ ត្រូវគិតការឈ្នះចាញ់ទៅលើម៉ោង កីឡាករណាប្រើថិរវេលា អស់ច្រើនជាងជាអ្នកចាញ់។ សូមបញ្ជាក់ថា សម្រាប់អ្នកប្រកួតឈ្នះបានមួយពិន្ទុ ស្មើបានកន្លះពិន្ទុ និង ចាញ់បានសូន្យពិន្ទុ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ CAMSOC គ្រោងរៀបចំមហាសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅឆ្នាំថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


