កីឡា
ក្រុមកីឡាករមន្ទីរសង្គមកិច្ចខេត្តព្រៃវែង ឈ្នះពានរង្វាន់កីឡាប៉េតង់មិត្តភាពជនពិការ
ក្រុមកីឡាករជនពិការក្លិបប៉េតង់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រៃវែង បានឈ្នះពានរង្វាន់នៃការប្រកួតកីឡាប៉េតង់មិត្តភាពជនពិការលើកទី១ ដើម្បីអបអរសាទរខួប៤២ឆ្នាំ ទិវាជ័យជម្នះ ៧មករា ដែលរៀបចំដោយសមាគមប៉េតង់មិត្តភាពកម្ពុជា ក្រោមការសហការជាមួយសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា នៅក្រុងដូនកែវ ខេត្តតាកែវកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។

លោកស្រី អ៊ុំ ចន្ទ្រា គណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ការប្រកួតលើកនេះ គណៈកម្មការដាក់តែវិញ្ញាសាគូចម្រុះបុរសនារី ដូច្នេះក្រុមដែលគ្រងតំណែងជើងឯកបានទៅលើក្លិបប៉េតង់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រៃវែង ជើងឯករងបានទៅលើក្លិបប៉េតង់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង ចំណែកចំណាត់ថ្នាក់លេខ៣ និងលេខ៣ផ្ទួន បានទៅលើក្លិបប៉េតង់កីឡាស្រុកស្វាយអន្ទរខេត្តព្រៃវែង ក្លិបប៉េតង់ជនពិការភាពខេត្ត បាត់ដំបង។ លោកស្រីបានបន្តថា ការប្រកួតខាងលើនេះ មានប្រតិភូគ្រូបង្វឹក និងកីឡាករ-កីឡា ការិនីជនពិការមកពីក្លិប និងសមាគមកីឡាប៉េតង់៩រាជធានីខេត្តក្រុងនៅទូទាំងប្រទេសចំនួន៤៦នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីជនពិការ៣៤នាក់ កីឡាការិនីជនពិការ៦នាក់។




សមាគមនិងក្លិបកីឡាប៉េតង់ទាំង៩ រួមមាន ក្លិបប៉េតង់កីឡាស្រុកស្វាយអន្ទរខេត្តព្រៃវែង ក្លិបប៉េតង់ជនពិការភាពខេត្តបាត់ដំបង ក្លិបប៉េតង់មិត្តភាពកម្ពុជាខេត្តតាកែវ ក្លិបប៉េតង់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង ក្លិបប៉េតង់មន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរ មានជ័យ ក្លិបប៉េតង់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រៃវែង ក្លិបប៉េតង់ជនពិការភាពខេត្តកំពង់ស្ពឺ ក្លិបប៉េតង់ដំរីជាន់ខ្លាខេត្តកំពង់ធំ និងក្លិបប៉េតង់អង្កការជនពិការរាជធានីភ្នំពេញ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


