កីឡា
នេះជាចំណុចខ្សោយធំបំផុត សម្រាប់អ្នកលេងគុនខ្មែរទៅវ៉ៃ ONE Super Series
កម្មវិធីប្រដាល់ ONE Super Series របស់ស្ថាប័នកីឡាធំបំផុត ONE Championship បានក្លាយជាទីកន្លែងជំនួបអ្នកលេងក្បាច់គុនមួយថៃ គុនខ្មែរ និងឃីកបុកសីងមកពីជុំវិញពិភពលោក។

មិនថា អ្នកមានជំនាញប្រដាល់វ៉ៃប្រដាល់សេរីមួយថៃ ប្រដាល់សេរីគុនខ្មែរ ឬក៏ឃីកបុកសីងមកពីប្រទេសណា តំបន់ណាទេគឺសុទ្ធតែអាចឡើងប្រកួតបាននៅ ONE Super Series និងសម្បូរដៃគូប្រកួតច្រើនណាស់។ ទាំងការប្រកួតលក្ខណៈមិត្តភាព និងខ្សែក្រវាត់ពិភពលោក ហើយក៏រកចំណូលបានច្រើនសន្ធឹកសន្ធាប់។ ទន្ទឹមជាមួយគ្នានេះ កម្ពុជាក៏មានកីឡាប្រដាល់គុនខ្មែរដែលយូរលង់ណាស់មកហើយនៅលើទឹកដីនៃប្រទេសអច្ឆរិយៈ។ ទោះជាយ៉ាងណា សមត្ថភាព និងជំនាញជាកតត្តាចាំបាច់បំផុត មុនពេលលេចមុខទៅប្រកួតលើឆាកអន្តរជាតិ។
អ្នកលេងគុនខ្មែរប្រកួត នៅក្នុងស្រុកទាំងជាមួយមិត្តរួមជាតិ និងជាមួយកីឡាករបរទេស ឃើញថា មានលទ្ធផលល្អប្រសើរគួរទីគាប់ចិត្ត។ ប៉ុន្តែនៅពេលចេញទៅប្រកួតលើឆាកអន្តរជាតិ អ្នកលេងគុនខ្មែរ នៅមានកម្រិតទាបជាងគេ។ បើនិយាយពីចំណុចខ្សោយខ្លាំងបំផុតរបស់អ្នកលេងគុនខ្មែរ នៅលើឆាកអន្តរជាតិគឺល្បឿនវ៉ៃ។ លោក ជា រិទ្ធ គ្រូបង្ហាត់ប្រដាល់គុនខ្មែរម្នាក់បាននិយាយថា ៖«ចាំបាច់ណាស់ត្រូវផ្លាស់ប្តូរទម្លាប់វ៉ៃនៅលើសង្វៀន។ យើងវ៉ៃគុនខ្មែរ មានទម្លាប់យោលរេរាំទៅតាមចង្វាក់ភ្លេង ហើយចេញអាវុធមួយៗ។ ទម្លាប់វ៉ៃយឹតនេះ គឺទៅមិនរួចជាមួយកីឡាករបរទេសទេ»។ លោកបញ្ជាក់ថា ៖«យើងមានកម្លាំងស៊ុហ្វវ៉ៃល្អហើយ។ យើងមានអាវុធធ្ងន់ៗស្រាប់ហើយ ដូចជាទាត់ និងកណ្តាប់ដៃ។ អីចឹងកម្ពុជាយើងមានសក្តានុពលហើយ»។

ជាក់ស្តែង អ្នកលេងគុនខ្មែរ ឡៅ ចិត្រា ដែលជាកីឡាករលេចធ្លោជាងគេក្នុងប្រភេទទម្ងន់៦០គីឡូក្រាម បានប្រកួតជាមួយកីឡាករថៃ Supperlek គឺមានចលនាវ៉ៃខុសគ្នាឆ្ងាយណាស់។ កីឡាករថៃម្នាក់នេះ បានប្រើជើងទាត់ផ្ទួនៗ លឿនៗ និងញាប់ៗ ខណៈកីឡាករកម្ពុជាស្ទើរចេញអាវុធមិនរួច។ យ៉ាងណា សុខ ធី ដែលជាកីឡាករគុនខ្មែរកំពុងហាត់នៅប្រទេសថៃ បានក្លាយជាកីឡាករកម្ពុជាទី១ ដែលទទួលបានជ័យជម្នះនៅ ONE Championship បន្ទាប់ពីឈ្នះកីឡាករចិន ហើយកីឡាករ គង់ សំបូរ បានក្លាយជាកីឡាករកម្ពុជាទី១ដែលប្រកួតលក្ខណៈឃីកបុកសីងនៅ ONE តែចាញ់ពិន្ទុកីឡាករចិន។

បន្ទាប់ពីទីផ្សារកីឡាប្រដាល់ឃីកបុកសីង កំពុងមានតម្រូវការទាំងការប្រកួតលក្ខណៈតំបន់ដូចជាស៊ីហ្គេម និងអន្តរជាតិនៅសង្វៀន ONE កម្ពុជាបានសម្រេចបង្កើតសហព័ន្ធកីឡាប្រដាល់ឃីកបុកសីងកម្ពុជាជាផ្លូវ។ នាពេលខាងមុខនេះ សហព័ន្ធនឹងរៀបចំបណ្តុះបណ្តាលកីឡាករ កីឡាការិនីឃីកបុកសីង និងគ្រប់គ្រងសម្រាប់ការប្រកួតលើឆាកអន្តរជាតិ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


