Connect with us

កីឡា

Q&A ពីរឿងរ៉ាវរបស់ Man City ក្រោមការចោទប្រកាន់ពី Premier League បទបំពានច្បាប់ហិរញ្ញវត្ថុ

បានផុស

នៅ

Manchester City ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ Premier League ពី​បទ​បំពាន​ច្បាប់​ហិរញ្ញវត្ថុ​ជាច្រើន ខណៈ Premier League ក៏បាន​បញ្ជូន​ករណី​នេះ​ទៅ​គណៈកម្មការ​ឯករាជ្យ។ Man City ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ ២ ក្នុង​តារាង ដោយ​តាម​ពីក្រោយ Arsenal ៥ ពិន្ទុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-តើ​វា​ធ្ងន់ធ្ងរ​ប៉ុណ្ណា?

វា​ពិតជា​គឺ​ធំ​ណាស់។ Manchester City ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំពាន​ច្បាប់​របស់ Premier League ច្រើន​ជាង ១០០ ករណី ចាប់​តាំងពី​ការ​កាន់កាប់​ដោយ​ក្រុមហ៊ុន Abu Dhabi។ សាលក្រម​ដែល​មាន​កំហុស​អាច​ឃើញ​ក្រុម​ជើងឯក​ត្រូវ​បាន​កាត់ចោល​ទៅ​លីគ​ក្រោម។ នេះ​គឺជា​រឿងអាស្រូវ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ នៃ​ការ​ប្រកួត។ Man City នឹង​តស៊ូ​ជាមួយ​នឹង​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​អាច​ធ្វើ​បាន។

-តើ​រឿង​នេះ​កើតឡើង​ដោយ​របៀប​ណា?

នៅ​ខែ​ធ្នូ ឆ្នាំ ២០១៨ ក្របខ័ណ្ឌ Premier League បាន​បើក​ការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ថា Manchester City មិន​បាន​គោរព​តាម​បទប្បញ្ញត្តិ​ហិរញ្ញវត្ថុ​របស់​កីឡាបាល់ទាត់។ វា​ធ្វើតាម​ការ​អះអាង​ដែល​ចុះផ្សាយ​ដោយ​ទស្សនាវដ្ដី​អាល្លឺម៉ង់ Der Spiegel អំពី​បទមជ្ឈិម​ផ្សេងៗ​ដោយ​ក្លិប។ ការ​ចោទ​ប្រកាន់​មួយ គឺថា​ម្ចាស់​ក្លិប Man City លោក Sheikh Mansour បាន​ក្លែងបន្លំ​មូលនិធិ​ផ្ទាល់ខ្លួន​ក្នុង​ទម្រង់ នៃ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ធំ ដែល​អនុញ្ញាត​ឲ្យ​គាត់​ផ្លាស់ប្ដូរ​ច្បាប់ និង​បូម​ប្រាក់​ចូល​ទៅ​ក្នុង​ក្លិប​ដែល​នឹង​អនុញ្ញាត​ឲ្យ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ល្បីៗ។

UEFA ក៏បាន​បើក​ការ​ស៊ើបអង្កេត​ផ្ទាល់ខ្លួន​របស់​ពួកគេ​ផង​ដែរ​។ នោះ​បាន​បញ្ចប់​នៅ​ឆ្នាំ ២០២០ ជាមួយ​នឹង​បម្រាម Champions League រយៈពេល ២ ឆ្នាំ និង​ការ​ផាក​ពិន័យ-ដែល City បាន​តវ៉ា​ឈ្នះ​ដោយ​ជោគជ័យ​នៅ​តុលាការ​អាជ្ញាកណ្ដាល​សម្រាប់​កីឡា។

ទោះ​ជា​យ៉ាងណា​ក៏ដោយ ការ​ស៊ើបអង្កេត​បាន​បន្ត ទោះបី​ជា​ការ​អាប់​ដេត​មាន​តិចតួច និង​ឆ្ងាយ នៅ​មុន​ព្រឹក​ម្សិលមិញ​ក៏ដោយ។

-តើ Man City ត្រូវ​បាន​ចោទប្រកាន់​អ្វីខ្លះ?

មាន​ការ​រំលោភបំពាន​ចំនួន​ជាង ១០០ ករណី ក្នុង​រយៈពេល ៩ រដូវ​កាល ដែល​បាន​បំបែក​ជា ៤ ផ្នែក។

ទី១-ទាក់ទង​នឹង Man City ផ្ដល់’ព័ត៌មាន​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​ដែល​ផ្ដល់​នូវ​ទិដ្ឋភាព​ពិត និង​យុត្តិធម៌ នៃ​ទីតាំង​ហិរញ្ញវត្ថុ​របស់​ក្លិប ជាពិសេស​ទាក់ទង​នឹង​ប្រាក់ចំណូល​របស់​ខ្លួន (​រួម​ទាំង​ប្រាក់ចំណូល​ឧបត្ថម្ភ​) ភាគី​ពាក់ព័ន្ធ និង​ការ​ចំណាយ​ប្រតិបត្តិការ​របស់​ខ្លួន​’។ ការ​អះអាង​នេះ គឺថា City មិន​អាច​បំពេញ​រឿង​នេះ​បាន។

ទី២-ដែល​គ្របដណ្ដប់​ចន្លោះ​ឆ្នាំ ២០០៩-២០ និង ២០១២-១២ គឺ​នៅ​លើ​តម្រូវការ​សម្រាប់​ក្លិប​ដើម្បី ‘​រួម​បញ្ចូល​ព័ត៌មាន​លម្អិត​ពេញលេញ នៃ​ប្រាក់​ឈ្នួល​អ្នក​ចាត់ការ​ទូទៅ (​គ្រូ​បង្វឹក​) នៅ​ក្នុង​កិច្ចសន្យា​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន’។ អ្នកចាត់ការ​ទូទៅ​របស់ City នៅ​ពេល​នោះ​គឺ លោក Roberto Mancini។ យោង​តាម​សារព័ត៌មាន Football Leaks ដែល​បាន​បញ្ជូន​ព័ត៌មាន​របស់​ពួកគេ​ទៅ Der Spiegel បាន​ឲ្យ​ដឹង​ថា Mancini មាន​ប្រាក់ខែ​គោល ១.៤៥ លាន​ផោន ជាមួយ Man City ប៉ុន្តែ​ក៏​មាន”កិច្ចសន្យា​ស្រមោល” ដែល​មាន​តម្លៃ ១.៧៥ លាន​ផោន ក្នុង​មួយ​ឆ្នាំ ជាមួយ​ក្លិប Abu Dhabi Al Jazira។

ទី៣-ទាក់ទង​នឹង​ការ​បំពាន​ច្បាប់ Premier League ដែល​តម្រូវ​ឲ្យ​ក្លិប​គោរព​តាម​បទប្បញ្ញត្តិ FFP របស់ UEFA ចន្លោះ​ឆ្នាំ ២០១២-១៤ ដល់ ២០១៧-១៨ ខណៈ​ទី៤-បង្ហាញ​ពី​ការ​រំលោភ​លើ​ច្បាប់​ប្រាក់​ចំណេញ និង​និរន្តរភាព​រវាង​ឆ្នាំ ២០១៥-១៦ និង ២០១៧-១៨។ វា​ក៏​រួមបញ្ចូល​ផង​ដែរ​នូវ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង”កិច្ច​សហប្រតិបត្តិការ” ជាមួយ​នឹង​ការ​ស៊ើបអង្កេត​របស់ Premier League។ ការ​អះអាង​នេះ​គឺថា City បាន​បរាជ័យ​ក្នុង​ការ​សហការ​ជាមួយ​នឹង​ធាតុ នៃ​ការ​ស៊ើបអង្កេត។

-តើ​មាន​អ្វី​កើតឡើង​ឥឡូវនេះ?

គណៈកម្មការ​ឯករាជ្យ​មួយ នឹង​ត្រូវ​បាន​តែងតាំង​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម នៃ​ក្របខ័ណ្ឌ Premier League ដែល​ជា​អ្នកគាំទ្រ​ក្រុម Arsenal លោក Murray Rosen KC។ គេ​គិត​ថា ការ​ជ្រើសរើស​ទាំងនោះ នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ពេល​ឆាប់ៗ។ ដំណើរការ នឹង​ត្រូវ​រក្សាទុក​ជា​ការ​សម្ងាត់ និង​ត្រូវ​បាន​ស្ដាប់​ជា​ឯកជន។ City នឹង​ត្រូវការ​ពេលវេលា ជា​ដំបូង​ដើម្បី​វាយតម្លៃ​លើ​អ្វី​ដែល​ពួកគេ​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​បាន​ធ្វើ ហើយ​បន្ទាប់មក​ដើម្បី​រៀបចំ​ការពារ​ខ្លួន។ ពួកគេ​ក៏​អាច​ពិនិត្យមើល​សមាជិក​ដែល​បាន​ជ្រើសរើស នៃ​ក្រុម​នេះ ហើយ​ដាក់​ទង់​បញ្ហា​ដែល​អាច​កើតមាន ដូចដែល​ពួកគេ​យល់​ឃើញ​ថា សម។ ក្នុង​រឿង​នេះ​គេ​ជឿ​ថា អាច​និយាយ’ឆ្នាំ​ជា​ជាង​ខែ​’។

-តើ​ការ​ពិន័យ​ជា​អ្វី?

យោង​តាម​សៀវភៅ​ច្បាប់​របស់ Premier League ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ទូលំទូលាយ​មាន​សម្រាប់​ក្រុម។ ពួកគេ​លាតសន្ធឹង​ពី​ការ​ដាក់​ទណ្ឌកម្ម រហូតដល់​ការ​បណ្ដេញ​ចេញពី​លីគ។ ការ​កាត់​ពិន្ទុ ការ​ប្រកួត​ឡើងវិញ និង​ការ​ផាក​ពិន័យ ក៏​មាន​លក្ខណៈ​ពិសេស​ផង​ដែរ ក៏ដូចជា​សមត្ថភាព​ក្នុង​ការ​ព្យួរ​ការ​ពិន័យ​ណាមួយ។

-តើ​អ្នកណា​នឹង​ឈ្នះ?

មិន​អាច​និយាយ​បាន។ មាន​វិធី​ផ្សេងៗ​ក្នុង​ការ​មើល​វា។ ទី១-គឺ Premier League នឹង​មិន​ទទួល​យក​ក្លិប​ធំ​មួយ​របស់​ខ្លួន​ទេ លុះត្រាតែ​គិត​ថា​វា​មាន​ភស្តុតាង​ច្បាស់លាស់ និង​ឱកាស​ល្អ​ក្នុង​ការ​ទទួល​ជ័យជម្នះ។ ទី២-គឺថា​ពួកគេ​មាន​អារម្មណ៍​ថា​បាន​ចូល​ទៅ​ជ្រុង​ក្រោម​សម្ពាធ​ដើម្បី​ធ្វើ​សកម្មភាព​ពី​គូប្រជែង​សំខាន់​របស់ City។ អ្វី​ដែល​មិន​អាច​ប្រកែក​បាន​នោះ​គឺ City ដែល​មាន​ហោប៉ៅ​ជ្រៅ (​ថវិកា​ច្រើន) និង​ជាមួយ​នឹង​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ នឹង​ការពារ​ខ្លួន​ជាមួយ​នឹង​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​មាន៕

ប្រភព ៖ dailymail.co.uk

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ឆ្នាំនេះ វៀតណាម ជួបរលកកម្តៅធ្ងន់ធ្ងរ និងខ្យល់ព្យុះសាហាវៗ ជាងឆ្នាំមុន

ព័ត៌មានជាតិ៣៣ នាទី មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម