កីឡា
ព្រំ សំណាង នឹងថតខ្សែភាពយន្តរឿង«លោកតាឃ្លាំងមឿង»ជាតួឯក
កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង ទទួលបានឱកាសថតខ្សែភាពយន្តរឿង«លោកតាឃ្លាំងមឿង» បន្ទាប់ពីអាជីពប្រដាល់របស់ខ្លួនកំពុងជោគជ័យ និងមានទីផ្សារប្រកួតអន្តរជាតិជាបន្តបន្ទាប់។

នៅមុននេះបន្តិច ព្រំ សំណាង បានឲ្យដឹងថា ខ្លួននឹងថតខ្សែភាពយន្តរឿង«លោកតាឃ្លាំងមឿង»នាពេលដ៏ខ្លីខាងមុខ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ កីឡាកររូបនេះបានបញ្ជាក់ពីតួនាទីដែលខ្លួនសម្តែងទៀតផងដោយបាននិយាយថា ៖«បន្តិចទៀតខ្ញុំបាទនឹងថតខ្សែភាពយន្ដរឿង«លោកតាឃ្លាំងមឿង» ខ្ញុំជាតួលោកតាឃ្លាំងមឿង បងប្អូនគាំទ្រខ្ញុំទេ»។
មួយរយៈពេលចុងក្រោយនេះ ព្រំ សំណាង ជាកីឡាករទម្ងន់ធ្ងន់ម្នាក់ដែលទទួលបានជោគជ័យខ្លាំងក្នុងអាជីពប្រដាល់របស់ខ្លួន ហើយទទួលបានប្រាក់រង្វាន់ឧបត្ថម្ភច្រើនជាបន្តបន្ទាប់ ព្រមទាំងទទួលបានរង្វាន់រថយន្តមួយគ្រឿងពីការប្រកួតបីស្ត្រីជាទីស្រឡាញ់កាលពីថ្ងៃទី៨ ខែមីនា កន្លងទៅនេះទៀត។

នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ចុងសប្តាហ៍នេះ ព្រំ សំណាង នឹងប្រកួតជាមួយកីឡាកររុស្ស៊ី Vladimir Gabov អាយុ២៧ឆ្នាំ កម្ពស់១.៧៨ម៉ែត្រ ទម្ងន់៧៨គីឡូក្រាម និងប្រកួត៦០ដង មិនដែលចាញ់ទៀតផង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


