Connect with us

កីឡា

កែវ សុខផេង មាន​ប្រវត្តិ​យ៉ាង​ណា មុន​ពេល​​ចូល​និវត្តន៍​​វ័យ​៣១​ឆ្នាំ?

បានផុស

នៅ

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​ក្លឹបវិសាខា កែវ សុខផេង​ បាន​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២៣​នេះ ដោយ​សារ​​របួសរ៉ាំរៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កែវ សុខផេង ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​បាល់ទាត់​​កម្ពុជា​ម្នាក់​​ទទួល​បាន​ជោគជ័យទាំង​ក្នុង​ជម្រើស​ជាតិ និង​​ក្លឹប​​ ចាប់​តាំង​ពី​រូប​​គេ​បាន​​​លេង​បាល់ទាត់​អាជីព​​​​នៅ​​ឆ្នាំ​២០១២។ ​ក្លឹប​អាជីព​លើក​ដំបូង​គឺ បឹងកេត ពី​ឆ្នាំ​២០១២ ដល់ ២០១៥ រូប​គេ​បង្ហាញ​ខ្លួន​បាន​​៣៧​ដង​នៅ​លើ​ទី​លាន និង​រក​បាន​២១​គ្រាប់។ ក្លឹប​នេះ រូប​គេ​បាន​ជួយ​ឲ្យ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​២០១២។

បន្ទាប់​មក សុខផេង បាន​ផ្លាស់​ទៅ​​​ក្លឹប​ភ្នំពេញ​ក្រោន ពី​ឆ្នាំ​២០១៥ ដល់​២០១៧។ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​នេះ រូប​គេ​បង្ហាញ​ខ្លួន​លើ​ទី​លាន​៥១​ដង រក​បាន​២៧​គ្រាប់ និង​ជួយ​​ឲ្យ​ភ្នំពេញ​ក្រោន​ ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា ក្នុង​ឆ្នាំ​២០១៥។

​ឆ្នាំ​២០១៨ ប្អូន​ប្រុស​បង្កើត​របស់ កែវ សុខង៉ន បាន​ផ្ទេរ​ទៅ​កាន់​ក្លឹបលីគ​កំពូល​​ម៉ាឡេស៊ី PKNP ហើយ​​​លេង​​​បាន​តែ​៤​ដងប៉ុណ្ណោះ ប៉ុន្តែ​រក​បាន​១​គ្រាប់​ដែល​បាន​ក្លាយ​ជា​កីឡាករកម្ពុជា​ទី​១​រក​បាន​គ្រាប់​បាល់​ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី។

យ៉ាង​ណា ឆ្នាំ​២០១៨​ដដែល កែវ សុខផេង បាន​វិល​ត្រឡប់​​មក​កម្ពុជា​វិញ​ដោយ​បាន​ចូល​រួម​ជា​មួយក្លឹបវិសាខា។ ​ក្លឹប​ចុង​ក្រោយ​នេះ​ រូប​គេ​បាន​បង្ហាញ​​​លើ​ទី​លាន​ប្រមាណ​​៩៤ដង រក​បាន​៥១​គ្រាប់ និង​ជួយ​ឲ្យ​វិសាខា​ឈ្នះពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ​៣​លើក​ជាប់​គ្នា​គឺ​ឆ្នាំ​២០២០ ២០២១ និង​២០២២។

និយាយ​ពី​ជម្រើស​ជាតិ​កម្ពុជា​វិញ កែវ សុខផេង ត្រូវ​បាន​កោះ​ហៅ​ចូលតំណាង​ជាតិ​លើ​ឆាក​អន្តរជាតិ​​តាំង​ពី​ឆ្នាំ​២០១៥​ទាំង​ឈុត​ធំ និងឈុត​យុវជន។ ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​យុវជន​អាយុ​ក្រោម​២៣​ និង​​​ឈុត​ធំ​បាន​៦២​លើក រក​បាន​១៥​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ជា​ច្រើន​ដូច​ជា ជម្រុះ​ជើង​ឯក​ពិភព​លោក ជម្រុះ​ជើង​ឯក​អាស៊ី ជើង​ឯក​អាស៊ាន ​​កីឡា​ស៊ីហ្គេម និង​មិត្តភាព​អន្តរជាតិ​​ជា​ដើម។

សមិទ្ធផល​សម្រាប់​ក្រុម​ជម្រើស​ជាតិ​គួរ​ឲ្យ​​កត់​សំគាល់​​គឺ​នៅ​ពេល រូប​គេ​ស៊ុត​បាន​៤​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន គឺ​ស៊ុត​ចូលហ្វីលីពីន១​គ្រាប់, ចូលទីម័រ​ខាង​កើត១​គ្រាប់, ចូល​ម៉ាឡេស៊ី១​គ្រាប់ និងមីយ៉ាន់ម៉ា១​គ្រាប់ ហើយ​​ជា​ការ​ជួយ​ឲ្យ​ក្រុម U23 កម្ពុជា​ឡើង​ទៅ​កាន់វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​លើក​ដំបូង​ក្នុង​​ប្រវត្តិ​សាស្ត្រ​​កីឡា​ស៊ីហ្គេម។

យ៉ាង​ណា ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០២​២មក សុខផេង ឧស្សាហ៍​របួស​ញឹក​ញាប់ និង​មិន​សូវ​បាន​ចូល​លេង​​ទេ។ ​គេ​មើលឃើញ​គ្រូ​បង្វឹក​ដាក់​ឲ្យ​ចូល​លេង​ចុង​វគ្គ​ទី​២។

ក្រៅ​ពី​អាជីប​បាល់ទាត់ កែវ សុខផេង ជា​កីឡាករ​បាល់ទាត់​ម្នាក់​​ដែល​​​លេច​មុខ​ក្នុង​កម្មវិធី​សំខាន់​ជា​ច្រើន​ដូច​ជា​ពិធី​សម្ពោធ​ផលិតផល ហាង​ ​និង​ការ​​​ថត​ផ្សាយ​ពាណិជ្ជកម្ម​ជា​​ដើម។

នៅថ្ងៃ​ទី​​៥ ខែ​មេសា​នេះ ក្លឹប​វិសាខា​ បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​ចូល​និវត្តន៍​របស់ កែវ សុខផេង ក្នុង​វ័យ​៣១​ឆ្នាំ៕​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម