កីឡា
សុខ ធី ជឿថា Capitan ដែលធ្លាប់ផ្តួល ម៉ឺន សុភា នឹងឈ្នះខ្សែក្រវាត់ពី Ramazanov
បន្ទាប់ពីបង្កការភ្ញាក់ផ្អើលនៅសង្វៀនអន្តរជាតិ Capitan Petchyindee Academyទទួលបានឱកាសភ្លាមដើម្បីឡើងប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកនាថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះនៅប្រទេសសិង្ហបុរី។
ជើងខ្លាំងថៃភ្នែកតឹង Capitan ត្រូវឡើងប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោកជាមួយកីឡាកររុស្ស៊ី ដែលជាម្ចាស់ជើងឯក Alaverdi Ramazanov ក្នុងតំណែងគូឯកនៅព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: UNBREAKABLE នៅប្រទេសសិង្ហបុរី។

កីឡាករថៃ Capitan ទើបលេចមុខទៅប្រកួតនៅស្ថាប័ន ONE Championship បាន១ដងប៉ុណ្ណោះកាលពីឆ្នាំ២០២០ ប៉ុន្តែរូបគេបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សម្រាប់ការប្រកួតលើកដំបូងនោះ រូបគេបានចំណាយពេលតែ៦វិនាទីប៉ុណ្ណោះដើម្បីផ្ដួលមិត្តរួមជាតិ Petchtanong ឲ្យសន្លប់នៅដើមទឹកទី១។ ជ័យជម្នះនោះបានធ្វើឲ្យរូបគេជាប់កំណត់ត្រាជ័យជម្នះលឿនបំផុតក្នុងប្រវត្តិសាស្ត្រកម្មវិធីប្រដាល់ ONE Super Series។ ប៉ុន្តែរូបគេហាក់មិនសប្បាយចិត្តនឹងលទ្ធផលនោះប៉ុន្មានឡើយ ដោយសាររូបគេអះអាងថា មិនទាន់បានបញ្ចេញសមត្ថភាពអស់ ដើម្បីឲ្យអ្នកគាំទ្រពេញចិត្តផង។ បន្ទាប់មក រូបគេបានប្រកួតនៅសង្វៀនផ្សេងនៅប្រទេសថៃបានពីរលើកទៀតនៅឆ្នាំ២០២០គឺឈ្នះ Chamuaktong Fightermuaythai និងឈ្នះ Sangmanee ។ ទាំងនេះហើយបានធ្វើឲ្យប្រវត្តិប្រកួតរបស់គេឈានដល់ជ័យជម្នះ១៤២ដង និងចាញ់តែ៤០ដងប៉ុណ្ណោះ។

មុនជំនួបដណ្តើមខ្សែក្រវាត់នាថ្ងៃសុក្រ សប្តាហ៍នេះមកដល់ ជើងខ្លាំងគុនខ្មែរ សុខ ធី បានប្រាប់ថា រូបគេជឿជាក់លើកីឡាករប្រដាល់ថៃ Capitan ដែលនឹងទទួលបានខ្សែក្រវាត់មកគ្រប់គ្រងជាក់ជាមិនខាន។
សុខ ធី និយាយថា ៖«ខ្សែក្រវាត់ឃីកបុកសីងពិភពលោកនោះនឹងធ្លាក់មកដៃកីឡាករ Capitan។ ខ្ញុំនៅថៃ អីចឹងខ្ញុំស្គាល់គាត់ច្បាស់។ អាវុធរបស់គាត់ធ្ងន់ណាស់។ ខ្ញុំជឿជាក់លើអាវុធគាត់»។
ចំណែកម្ចាស់ខ្សែក្រវាត់ពិភពលោក Ramazanov មានប្រវត្តិប្រកួតឈ្នះ៦១ដង និងចាញ់តែ៥ដងប៉ុណ្ណោះ ហើយបានក្លាយជាកំពូលកីឡាករម្នាក់នៅកម្មវិធី ONE Super Series។ អ្នកខ្លះប្រហែលជាមិនដឹងទេថា ម្ចាស់ខ្សែក្រវាត់មួយថៃពិភពលោករបស់ ONE បច្ចុប្បន្នគឺ Petchmorakot ធ្លាប់ចាញ់កីឡាកររុស្ស៊ីនេះកាលពីឆ្នាំ២០១៨។ ដូច្នេះរូបគេក៏ពិតជាមិនធម្មតាឡើយ មុនពេលរូបគេបន្តផ្តួលកីឡាករ Andrew Miller នៅទឹកទី១ និងផ្តួល Ognjen Topic នៅសង្វៀន ONE។ បន្ទាប់មក រូបគេឡើងទៅដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោកជាមួយកីឡាករចិន Zhang Chenglong ហើយទទួលបានខ្សែក្រវាត់កាលពីឆ្នាំ២០១៩។ កីឡាករចិន Zhang Chenglong ក៏ធ្លាប់ឈ្នះពិន្ទុមិនឯកច្ឆន្ទលើកីឡាករកម្ពុជា គង់ សំបូរ កាលពីឆ្នាំ២០១៩នៅប្រទេសសិង្ហបុរី។

សូមបញ្ជាក់ថា អ្នកលេងមួយថៃភ្នែកតឹង Capitan ធ្លាប់មកប្រកួតនៅប្រទេសកម្ពុជាកាលពីឆ្នាំ២០១៨។ កាលណោះរូបគេទទួលបានជ័យជម្នះដោយពិន្ទុលើកីឡាករកម្ពុជា រឿង សោភ័ណ្ឌ បន្ទាប់ពីតស៊ូគ្នា៥ទឹកពេញនៅសង្វៀនអាស៊ីអាគ្នេយ៍។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ សម្រាប់អ្នកគាំទ្រកម្ពុជាគឺថា Capitan ធ្លាប់ផ្តួលជើងខ្លាំងកម្ពុជា មឿន សុភា ឲ្យសន្លប់ក្នុងទឹកទី២ តាមរយៈកណ្តាប់ដៃមហាទម្ងន់របស់ខ្លួននៅសង្វៀន Mauy Thai Super Champ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅប្រទេសថៃ។ ថាតើ កណ្តាប់ដៃមហាទម្ងន់ និងរន្ទះជើងផ្តាច់ព្រលឹងនឹងជួយឲ្យរូបគេគ្រងខ្សែក្រវាត់ឃីកបុកសីងពិភពលោក ឬក៏ជើងខ្លាំងរុស្ស៊ីនៅតែបន្តក្លាយជាអធិរាជលើសង្វៀន? ចម្លើយមាននៅក្នុងព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE នាថ្ងៃសុក្រសប្តាហ៍នេះ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ