កីឡា
អត្តពលិកឃីកបុកស៊ីងកម្ពុជាច្រើនរូបប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃនេះ
កីឡាករ និងកីឡាការិនីឃីកបុកស៊ីងកម្ពុជាជាច្រើនរូបត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃនេះដើម្បីរកឱកាសទៅកាន់វគ្គដណ្តើមមេដាយមាស បន្ទាប់ពីពួកគេទទួលបានជោគជ័យនៅវគ្គសន្សំពិន្ទុដំបូងកាលពីម្សិលមិញក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ការប្រកួតចាប់ផ្តើមពីម៉ោង១០ព្រឹកថ្ងៃទី១៥ ខែឧសភានេះនៅសង្វៀនអគារដំរី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ កីឡាករ៦រូប និងកីឡាការិនី២រូបត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កីឡាករមួយចំនួនបានប្រកួតវគ្គជម្រុះជុំដំបូងកាលពីម្សិលមិញដូចជា ទូច រ៉ាឆាន និង សុខ រិទ្ធ ជាដើម ប៉ុន្តែកីឡាករខ្លះចាប់ឆ្នោតឈរចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តងដូចជា លន បញ្ញា និង សៃណេត ស៊ីណៃ ជាដើម។
អត្តពលិកឃីកបុកស៊ីងកម្ពុជាប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃនេះ
- ទូច រ៉ាឆាន់ (ប៉ឹតសង្ឃឹម) vs Sungnoi Chaiwat (ថៃ) ទម្ងន់៥៧គក
- សាន រ៉ាគីម Vs Santidongsakun Chal Eeamlap (ថៃ) ទម្ងន់៦៣.៥គក
- សុខ រិទ្ធ vs Rumijam Aassor (ម៉ាឡេស៊ី) ទម្ងន់៥១គក
- កីឡាការិនី វី ស្រីឆាយ vs De Paz Gretel (ហ្វីលីពីន) ទម្ងន់៥៦គក
- លន បញ្ញា vs Nguyen The_Huong (វៀតណាម) ទម្ងន់៦៧គក
- សៃណេត សៃណៃ vs Kiet Nguyen Tuan (វៀតណាម) ទម្ងន់៥១គក
- ផន ចន្ធី vs Taipanyavong Soukan (ឡាវ) ទម្ងន់៦០គក
- កីឡាការិនី ឆាត ចាន់មុន្នី vs Araos Gina (ហ្វីលីពីន) ទម្ងន់៥៥គក
ការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយចំនួនក៏នឹងមានធ្វើនៅល្ងាចថ្ងៃទី១៥ ខែឧសភានេះផងដែរ។ ចំពោះជើងខ្លាំងកម្ពុជា ឈឿង ល្វៃ បានឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសហើយ បន្ទាប់ពីឈ្នះកីឡាករវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


