កីឡា
ក្រុមបាល់ទះអង្គុយកម្ពុជា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះឥណ្ឌូណេស៊ីមុននេះ
ក្រុមបាល់ទះអង្គុយពិការកម្ពុជាបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបានយកឈ្នះក្រុមឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-០ នៅព្រឹកថ្ងៃទី៦ ខែមថុនានេះ នៅសាលដំរី ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន លើកទី១២ ឆ្នាំ២០២៣។

ការប្រកួតបញ្ចប់វគ្គវិលជុំសន្សំពិន្ទុនេះ ម្ចាស់ផ្ទះកម្ពុជាបានយកឈ្នះឥណ្ឌូណេស៊ី សិតទី១ដោយពិន្ទុ ២៥-១៤, សិតទី២ដោយពិន្ទុ ២៥-១៤ និងសិតទី៣ដោយពិន្ទុ ២៥-១២។ ដូច្នេះក្រុមម្ចាស់ផ្ទះកម្ពុជា ថៃ ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា បានឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ។

នៅពេលនេះ ហ្វីលីពីន មិនបានឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយទេ បន្ទាប់ពីចាញ់ទាំង៤ប្រកួត។
លទ្ធផលការប្រកួតសន្សំពិន្ទុ ថ្ងៃទី៤ ខែមិថុនា
- ហ្វីលីពីន ០-៣ ថៃ (៦-២៥, ៩-២៥ និង១០-២៥)
- ឥណ្ឌូណេស៊ី ៣-១ មីយ៉ាន់ម៉ា (២៥-១៨, ២៥-២២, ២៣-២៥ និង២៥-១៨)
- កម្ពុជា ៣-០ ហ្វីលីពីន (២៥-១៥, ២៥-១៣ និង ២៥-១៦)
- ឥណ្ឌូណេស៊ី ០-៣ ថៃ (២៥-១៤, ២៧-២៥ និង២៥-២១)
លទ្ធផលការប្រកួតសន្សំពិន្ទុ ថ្ងៃទី៥ ខែមិថុនា
- កម្ពុជា ៣-០ មីយ៉ាន់ម៉ា (២៥-២២, ២៥-១០ និង ២៥-១១)
- ហ្វីលីពីន ០-៣ ឥណ្ឌូណេស៊ី (១៥-២៥, ១៦-២៥ និង១០-២៥)
- កម្ពុជា ១-៣ ថៃ (២៥-២២, ២១-២៥, ២០-២៥ និង ១៣-២៥ )
លទ្ធផលប្រកួតសន្សំពិន្ទុ ថ្ងៃទី៦ ខែមិថុនា
- មីយ៉ាន់ម៉ា ៣-០ ហ្វីលីពីន (២៥-១៥, ២៥-១២ និង២៥-២២
- ឥណ្ឌូណេស៊ី vs កម្ពុជា (១៤-២៥, ២៥-១០ និង ២៥-១២)
- មីយ៉ាន់ម៉ា vs ថៃ (ម៉ោង៤រសៀល)
តារាងចំណាត់ថ្នាក់សន្សំពិន្ទុ
- លេខ១៖ ថៃ ឈ្នះ៣ នៅសល់១
- លេខ២៖ កម្ពុជា ឈ្នះ៣ ចាញ់១
- លេខ៣៖ ឥណ្ឌូណេស៊ី ឈ្នះ២ ចាញ់២
- លេខ៤៖ មីយ៉ាន់ម៉ា ឈ្នះ១ ចាញ់១ នៅសល់១
- លេខ៥៖ ហ្វីលីពីន ចាញ់៤
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


