កីឡា
ចាន់ វឌ្ឍនាកា ៖«ពួកយើងសុំទោស និងកែប្រែចំណុចខ្វះខាត»
កីឡាករបាល់ទាត់ល្បីឈ្មោះ ចាន់ វឌ្ឍនាកា បានសុំទោសដល់អ្នកគាំទ្រដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាធ្វើមិនបានល្អក្នុងការប្រកួតមិត្តភាពជាមួយបង់ក្លាដែស នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ចាន់ វឌ្ឍនាកា ត្រូវបានប្តូរចូលឲ្យលេងនៅវគ្គទី២ ប៉ុន្តែមិនបានជួយឲ្យកម្ពុជាទទួលបានលទ្ធផលល្អ។ យ៉ាងណាវត្តមានរបស់តារាបាល់ទាត់រូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រផ្ទាល់ដែលមានប្រមាណជិត៣ម៉ឺននាក់។
កីឡាកររបស់ក្លិបបឹងកេតបាននិយាយថា ៖«យើងបានដឹងថា មិនមែនជាលទ្ធផលដែលយើងចង់បានពីការប្រកួតម្សិលមិញទេ សូម្បីតែរូបខ្ញុំផ្ទាល់ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើបន្តគឺសិក្សាកែប្រែពីកំហុស។ សម្រាប់កីឡាបាល់ទាត់គឺគ្មានកីឡាករម្នាក់ណាអាចធ្វើបានល្អឥតខ្ចោះនោះឡើយ»។

«ពួកយើងពិតជាសុំទោស ក៏ដូចជាអរគុណសម្រាប់ការគាំទ្រក្រុមទាំងមូល។ អ្វីដែលយើងត្រូវចងចាំនោះគឺពាក្យថា ឆន្ទៈ ប្រឹងប្រែង ព្យាយាម អត់ធ្មត់ និង ត្រូវចេះមានឈឺចាប់។ ពួកយើងពិតជាអរគុណអ្នកគាំទ្រទាំងអស់គ្នាដែលតែងអត់ធ្មត់ គាំទ្រ និងនៅជាមួយពួកយើង។ ចាន់ វឌ្ឍនាកាបានសង្កត់ធ្ងន់។
ក្រុមជម្រើសជាតិកម្ពុជាបានគ្រប់គ្រងបាល់យ៉ាងល្អ និងដាក់សម្ពាធខ្លាំងលើបង់ក្លាដែស ប៉ុន្តែគ្មានសំណាងបំប៉ោងសំណាញ់ទីរបស់ដៃគូឡើយ។ ផ្ទុយទៅវិញ បង់ក្លាដែសមានឱកាសតែម្តងក៏រកគ្រាប់បាល់បានតែម្តងដោយចប់ការប្រកួតកម្ពុជាចាញ់១-០។

រហូតដល់ពេលនេះ កម្ពុជានៅតែមិនទាន់អាចយកឈ្នះលើបង់ក្លាដែសបានឡើយ បន្ទាប់ពីជួបគ្នា៦លើកគឺស្មើ១ និងចាញ់៥៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


