កីឡា
តើក្លិបប្រដាល់ស្តង់ដាអន្តរជាតិ«គុនខ្មែរជើងឯកពិភពលោក»មានអ្វីខ្លះ?
ក្លិបប្រដាល់គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) របស់ឧកញ៉ា ស្រី ចាន់ថន កំពុងត្រូវបានកសាងរួចរាល់ប្រមាណ៨០% និងគ្រោងបញ្ចប់នាពេលដ៏ខ្លីខាងមុខ។

ក្លិបប្រដាល់មួយនេះនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាប្រដាល់គុនខ្មែរដ៏ធំ និងកម្រិតស្តង់ដាជាងក្លិបផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដោយសារមានកន្លែងជាច្រើនសម្រាប់ការអភិវឌ្ឍប្រដាល់គុនខ្មែរឲ្យរីកចម្រើនទាំងក្នុង និងក្រៅប្រទេស។

តាមការលើកឡើងរបស់ឧកញ៉ា ស្រី ចាន់ថន សាលាក្បាច់គុននេះមានកន្លែងហ្វឹកហាត់ដែលបំពាក់ដោយសម្ភារទំនើបៗ និងគ្រប់គ្រាន់ដែលកសាងបានប្រមាណ៧០%។ ជាមួយគ្នានេះក៏មានកន្លែងស្នាក់នៅសម្រាប់កីឡាករ កីឡាការិនីមានចំនួន១៥បន្ទប់ត្រូវបានកសាងរួចរាល់។ ក្រៅពីកន្លែងស្នាក់នៅ ក៏មានអាហារដ្ឋាន និងបន្ទប់ទឹកដែលត្រូវបានកសាងរួចរាល់។ ទីកន្លែងភេសជ្ជៈ និងកាហ្វេ ព្រមទាំងហាងលក់សម្លៀកបំពាក់កីឡាត្រូវបានកសាងបានប្រមាណ៨០%។

បន្ថែមលើទីកន្លែងសំខាន់ៗខាងលើ ក៏មានសួនច្បារ និងចំណតយានយន្តដែលធ្វើឲ្យក្លិបប្រដាល់គុនខ្មែរជើងឯកពិភពលោកកាន់តែមានសភាពស្រស់ស្អាតដែលនេះស្របតាមបែបផែនទេសចរណ៍កីឡាក្នុងការទាក់ទាញជនបរទេសឲ្យចូលមកប្រទេសកម្ពុជា និងហ្វឹកហាត់ប្រដាល់គុនខ្មែរ។

សព្វថ្ងៃនេះ ឧកញ៉ា ស្រី ចាន់ថន ក៏កំពុងស្វះស្វែងរកគ្រូបង្វឹក កីឡាករ កីឡាការិនី និងដៃគូនានាទាំងក្នុង ក្រៅប្រទេសដើម្បីរៀបចំក្លិបឲ្យកាន់តែរឹងមាំសម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិ ព្រមទាំងបញ្ជូនអត្តពលិកគុនខ្មែរទៅប្រកួតនៅក្រៅប្រទេស៕

អត្ថបទ៖ វីរបុត្រ
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


