កីឡា
ចាប់ពូលរួច ក្រុម Burn X Flash សង្ឃឹមខ្ពស់ បានកៅអីទៅជុំជើងឯកពិភពលោក
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា Burn X Flash សង្ឃឹមខ្ពស់មែនទែន ក្នុងការទទួលបានកៅអីពីព្រឹត្តិការណ៍ជម្រុះតំបន់អាស៊ីក្នុងយុទ្ធនាការ Gamers8 Asia Championship ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ធ្វើដំណើរទៅចូលរួមប្រកួតជើងឯកពិភពលោក ជុំផ្តាច់ព្រ័ត្រ WE Championship លើកទី១៥ នៅប្រទេសរ៉ូម៉ានី។

វិញ្ញាសា MLBB នេះមានប្រទេសចំនួន ៨ ចូលរួមប្រកួតជម្រុះ ដើម្បីរកកៅអីទៅជើងឯកពិភពលោកលើកទី១៥។ ប្រទេសទាំង៨មាន អារ៉ាប់រួម កម្ពុជា ម៉ុងហ្គោល និងនេប៉ាល់ ស្ថិតនៅពូល A ខណៈ៤ប្រទេសផ្សេងទៀតគឺ ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត កាហ្សាក់ស្ថាន ហ្វីលីពីន និងបង់ក្លាដែស ស្ថិតនៅពូល B។
ថ្ងៃបើកឆាកសន្សំពិន្ទុក្នុងពូល ក្រុមតំណាងកម្ពុជាត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអារ៉ាប់រួម វេលាប្រហែលម៉ោង៤រសៀលម៉ោងនៅកម្ពុជា និងបន្ទាប់មកប្រកួតជាមួយម៉ុងហ្គោលី វេលាម៉ោងប្រហែល៨យប់ម៉ោង នៅកម្ពុជា។
តំណាងក្រុម Burn X Flash បាននិយាយថា ការប្រកួតនេះ ពួកគេសង្ឃឹមស្ទើរ ៨០% ក្នុងការទទួលបានកៅអីឡើងទៅការប្រកួតជើងឯកពិភពលោកលើកទី១៥ នៅប្រទេសរ៉ូម៉ានីពេលខាងមុខ ពីព្រោះក្រុមក្នុងពូលជាមួយគ្នាគឺមិនសូវជាខ្លាំងជាងក្រុមតំណាងកម្ពុជាប៉ុន្មានឡើយ។ ជាពិសេសក្រុមខ្លះ ពួកគេធ្លាប់ប្រកួតឈ្នះទៀតផង ដូច្នេះពួកគេពិតជាសង្ឃឹមទទួលបានលទ្ធផលល្អ។

សម្រាប់ការប្រកួតវិញ្ញាសា MLBB ប្រចាំតំបន់នេះ គឺជ្រើសរើសយក ៥ក្រុម ឡើងទៅជុំផ្តាច់ព្រ័ត្រ។ លេខ១ និងលេខ២នៃពូលទាំងពីរគឺទទួលបានកៅអីឡើងជុំផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ខណៈ១ក្រុមទៀតត្រូវជ្រើសរើសពីក្រុមចំណាត់ថ្នាក់លេខ៣ល្អបំផុត។
ទោះបីជាយ៉ាងណា ការប្រកួតនេះ មានការប្រកួតដណ្តើមយកចំណាត់ថ្នាក់ជើងឯក លេខ២ និងលេខ៣ ដោយមានការប្រកួតលក្ខណៈ Upper Bracket និង Lower Bracket ជាបន្តបន្ទាប់ទើបរកឃើញក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមជើងឯកដែលមានប្រាក់រង្វាន់ចំនួន៧០០០ដុល្លារ លេខ២ចំនួន៣៥០០ដុល្លារ និងលេខ៣ចំនួន២ពាន់ដុល្លារអាមេរិក។
ព្រឹត្តិការណ៍ Gamers8 Asia Championship ២០២៣ដែលប្រទេសអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះនេះមាន៤វិញ្ញាសា និងមានប្រទេស១៩មកពីតំបន់ទូទាំងអាស៊ីចូលរួមប្រកួតជម្រុះ ខណៈកម្ពុជាបានបញ្ជូនក្រុម Burn X Flash ដើម្បីចូលរួមប្រកួតតែវិញ្ញាសា MLBB មួយប៉ុណ្ណោះ។
សូមបញ្ជាក់ក្រុម Burn X Flash មានកីឡាករ ទី ឧត្តម, កុសល ពិសិដ្ឋ, សុខ រដ្ឋ សូ ម៉ារ៉ា, វិធូរ សុវិសាល និងមានគ្រូបង្វឹកលោក Alvarez Soriano Ralph James ដែលដឹកនាំដោយលោក ជាន ចាន់រ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ