កីឡា
ប្រវិត្តិកីឡាការីនី Kelly ដែលត្រៀមសងសឹក ខាន់ ចេសា ដណ្តើមខ្សែក្រវាត់ពិភពលោក
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងប្រកួតជាមួយកីឡាការិនីអាមេរិក Danielle Kelly នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី ដើម្បីដណ្តើមខ្សែក្រវាត់ជំនាញឃ្លេពិភពលោកនៅសង្វៀន ONE Championship។

សម្រាប់កំណត់ត្រាក្នុងអាអាជីពជាកីឡាការនីឃ្លេ និងជឺជីតស៊ូ កីឡាការិនីអាមេរិករូបនេះបានចាប់ផ្តើមប្រកួតតាំងពីឆ្នាំ ២០១៤ ដោយធ្លាប់ប្រកួត ២៩ លើក ក្នុងនោះឈ្នះ ១៩ លើកចាញ់ ៩ និងស្មើ ១លើក។
កីឡាការីនី Danielle Kelly អាយុ២៧ឆ្នាំដែលមានខ្សែក្រវាត់ខ្មៅជឺជីតស៊ូកំពុងហ្វឹកហាត់នៅក្លិបល្បីឈ្មោះរបស់ប្រទេសសិង្ហបុរី Evolve MMA។ នាងបានចុះកុងត្រាចូលសង្វៀន ONE Championship កាលពីឆ្នាំ២០២២ ជាពេលកីឡាការិនីកម្ពុជា ខាន់ ចេសា បានចុះកុងត្រាដែរ។
បន្ទាប់ពីបានចុះកុងត្រាមក កីឡាការិនីអាមេរិករូបនេះបានប្រកួត៣ដងហើយនៅសង្វៀន ONE ដោយលើកទី១បានស្មើពិន្ទុកីឡាករជប៉ុន Mei Yamaguchi, លើកទី២បានយកឈ្នះកីឡាការិនីរុស្ស៊ី Mariia Molchanova និងលើកទី៣បានយកឈ្នះកីឡាករជប៉ុន Ayaka Miura។ ស្របពេល ខាន់ ចេសា មិនទាន់ធ្លាប់បានប្រកួតនៅ ONE ទេ ប៉ុន្តែកីឡាការិនីអាមេរិក-កម្ពុជារូបនេះ ធ្លាប់បានឈ្នះពិន្ទុ Kelly ក្នុងកម្មវិធី Who’s Number One (WNO) កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១។

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២០ Kelly បានយកឈ្នះកីឡាការីនី Roxanne Modafferi ក្នុងព្រឹត្តិការណ៍ Submission Hunter Pro 60 ។ រូបនាងក៏បានចូលរួមក្នុងពិធីសម្ពោធ UFC Fightpass Invitational នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ដោយជួបជាមួយកីឡាការីនី Alexa Yanes ប៉ុន្តែកីឡាការីនី Kelly ចាញ់ពិន្ទុ។
សម្រាប់កំណត់ត្រាដ៏ល្អរបស់កីឡាការីនី Danielle Kelly ដោយបានឈ្នះកីឡាការីនីជើងចាស់ UFC គឺកីឡាការីនី Roxanne Modafferi, កីឡាការីនី Cynthia Calvillo និងអតីតជើងឯក UFC Women’s Strawweight Champion កីឡាការីនី Carla Esparza៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


