កីឡា
ក្រុមខេត្តព្រៃវែង ប៉ះ TIFFI Army FC U-21 ដណ្តើមពានលីគទី២នៅម៉ោង៣រសៀលនេះ
ក្រុមបាល់ទាត់ខេត្តព្រៃវែង ត្រូវជួបក្រុមបាល់ទាត់ TIFFI Army FC U-21 នៅវេលាម៉ោង៣រសៀលថ្ងៃសៅរ៍ ទី៣០ខែមករា ឆ្នាំ២០២១ នេះលើទីលានកីឡដ្ឋានខេត្តព្រៃវែង ដើម្បីដណ្តើមជើងឯកពានរង្វាន់លីគទី២រដូវកាលឆ្នាំ២០២០ (Cambodian League 2) ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក)។

គណៈកម្មការប្រកួតបានកំណត់រូបមន្តសម្រាប់ពានរង្វាន់លីគទី២នេះ ដោយក្រុមទាំង១០ត្រូវប្រកួតគ្នាវិលជុំចំនួន១ជុំ ស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេចំនួន៤ក្រុម ដើម្បីប្រកួតជម្រុះ (Play Off) ដណ្តើមជើងឯក។ ចំណែកលទ្ធផលវគ្គជម្រុះកន្លងមក មានដូចជាក្រុមលេខ៣ភ្នំពេញក្រោន U-21 បានយកឈ្នះលើក្រុមលេខ៤អាយ អេស អាយ ដង្កោសែនជ័យ ១ទល់០ នៅវគ្គដណ្តើមលេខ៣ ក្នុងវគ្គជម្រុះ ហើយក្រុមយុវជនទ័ពបានយកឈ្នះក្រុមលើក្រុមភ្នំពេញក្រោន U-21 ដោយលទ្ធផល៣ទល់១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមដែលឈ្នះជើងឯកពានរង្វាន់លីគលំដាប់ទី២ នឹងទទួលបានកៅអីឡើងទៅលេងក្នុងពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ (Metfone Cambodian League 2021)។ ប៉ុន្តែភាគរយដែលទទួលបានកៅអីឡើងទៅលេងក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក៏ព្រោះតែក្រុម TIFFI Army FC U-21 មានក្រុមធំ ជាសមាជិកលីគកំពូលកម្ពុជា ជាស្រេច។ ដូច្នេះក្រុម TIFFI Army FC U-21 មិនអាចមានឈ្មោះឡើងទៅលេង ជាន់គ្នាបាននោះទេ។

ពានរង្វាន់លីគលំដាប់ទី២ បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត ហើយជើងឯកគឺបានទៅក្លិបគីរីវង់សុខសែនជ័យ។ នៅឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត ហើយជើងឯក គឺបានទៅក្លិបវិសាខា។ ក្រោយមកទៀតនៅឆ្នាំ ២០១៨ និង ២០១៩ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនបានរៀបចំព្រឹត្តិការណ៍នេះឡើងនោះទេ៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ កីឡាការិនីខ្មែរ-អាមេរិក សុវណ្ណារី ផ្តូលនារីកូរ៉េ Choi Jeong Yun ក្នុងទឹកទី២
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


