កីឡា
កម្ពុជាឈុតធំមាន សៀង ចន្ធា, ចន្ទាកា តែអត់ មុន្នីឧត្តម, សារ៉េត គ្រីយ៉ា..
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះត្រៀមប្រកួតមិត្តភាពអន្តរជាតិចំនួន២គូនាដើមខែកញ្ញាខាងមុខនេះហើយដោយមានកីឡាករថ្មីមួយចំនួនត្រូវបានកោះហៅចូលជម្រើសជាតិ ប៉ុន្តែកីឡាកររៀមច្បងខ្លះដែលកំពុងបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជាញឹកញាប់មិនបានជាប់។

ខ្សែប្រយុទ្ធវ័យក្មេងលេខ៩របស់ក្លិបលីគទី២កាតារ សៀង ចន្ធា ខ្សែបម្រើប្រយុទ្ធកំពុងឡើងជើងរបស់បឹងកេត ចន្ធា ចន្ទាការ ខ្សែប្រយុទ្ធរបស់បឹងកេត ឃាន់ សុប៉ិន ខ្សែបម្រើភ្នំពេញក្រោន ផាច់ សុជាវីឡា និងខ្សែប្រយុទ្ធវិសាខា រ៉ឹង ប៊ុនហៀង ត្រូវបានកោះហៅចូលក្នុងបញ្ជី។ យ៉ាងណា ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង មិនសូវបានបង្ហាញខ្លួនញឹកញាប់ទេក្នុងការប្រកួតលីគកំពូលកម្ពុជា៤សប្តាហ៍កន្លងទៅ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ខ្សែប្រយុទ្ធលេខ៧ ប្រាក់ មុន្នីឧត្តម និងខ្សែការពារ សារ៉េត គ្រីយ៉ា មិនត្រូវបានកោះហៅចូលជម្រើសជាតិទេលើកនេះ។ នៅដើមរដូវកាល៤សប្តាហ៍កន្លងទៅ កីឡាករទាំងពីរតែងតែបង្ហាញខ្លួនឲ្យព្រះខ័នរាជស្វាយរៀងនៅជម្រើស១១នាក់ដំបូងរហូត។

កីឡាកររបស់ព្រះខ័នរាជស្វាយរៀងដែលត្រូវបានកោះហៅគឺ គួច ដានី, សឿយ វិសាល និង Nick Taylor។ ខណៈសមាជិកបឹងកេតត្រូវបានកោះហៅច្រើនដូចជា វ៉ាន់ តៃឡាម៉ី, ជា វេសលី, ចាន់ វឌ្ឍនាកា, ចន្ធា ចន្ទាកា, ឃាន់ សុប៉ិន និងកាន់ ពិសាល។ កីឡាកររបស់ណាហ្គាវើលដ៍មាន២រូបគឺ គួច សុកុម្ភៈ និង ឈង់ ប៊ុនណាត ខណៈភ្នំពេញក្រោនមាន អ៊ន ចាន់ប៉ូលីន, លឹម ពិសុទ្ធ, យ៉ើ មូស្លីម, ផាច សុជាវីឡា, ជូន ចាន់ចាវ។

ចំពោះក្លិបបាល់ទាត់វិសាខាក៏មានកីឡាករច្រើនត្រូវបានកោះហៅដែរគឺ ហ៊ុល គឹមហ៊ុយ, អ៉ិន សុដាវីត, អ៊ុក សុវណ្ណ, ស៊ិន សុផាណាត និង កែវ សុខសិលា, រ៉ឹង ប៊ុនហៀង និង ស៊ិន កក្កដា។

ចំពោះអ្នកចាំទីមាន គឹម ចាន់វាសនា របស់ព្រៃវែង ហ៊ុយ គឹមហ៊ុយរបស់ វិសាខា និង កែវ សុខសិលា របស់វិសាខា ប៉ុន្តែគ្មាន អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោនទេ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


