កីឡា
កំណត់ត្រាល្អបំផុតរបស់ លោក Koji មុនពេលដឹកនាំU23កម្ពុជាក្នុងពាន AFC U23
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) បានបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រលើកដំបូងរបស់ខ្លួនក្នុងការឡើងទៅកាន់ជុំផ្តាច់ព្រ័ត្រជើងឯកយុវជនអាស៊ី AFC U-20 Asian Cup កាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន លោក Koji Gyotoku។

ក្រុម U19 កម្ពុជាស្ថិតក្នុងពូល G សម្រាប់ការប្រកួតវគ្គជម្រុះក្នុងពូលពីថ្ងៃទី២ ដល់ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើទីលានពហុកីឡដ្ឋានជាតិ អូឡាំពិក ព្រះរាជាណាចក្រកម្ពុជាដើម្បីយកក្រុមលេខ១ និងលេខ២ក្នុងពូលធ្វើដំណើរទៅជុំផ្តាច់ព្រ័ត្រ AFC U-20 Asian Cup ឆ្នាំ២០២០ ដែលប្រទេសអ៊ូបេគីស្ថានធ្វើជាម្ចាស់ផ្ទះ។
ក្រោមការដឹកនាំរបស់លោក Koji Gyotoku ក្រុម U19 កម្ពុជាធ្វើបានយ៉ាងល្អដោយឆ្លងកាត់ការប្រកួត៤លើកក្នុងពូលគឺឈ្នះ៣ និងចាញ់១។ ចាប់ផ្តើមការប្រកួតទី១ចាញ់ U19 ម៉ាឡេស៊ី ដោយលទ្ធផល ៤-៥។ គ្រាប់បាល់ទាំង៤របស់កម្ពុជារកបានដោយកីឡាករ មិត្ត សាម៉ើយ, ជា សុខម៉េង, រី លាភផេង និង សឿត ណាវ៉ា។
ប្រកួតទី២ ក្រុមកម្ពុជាបានឈ្នះកោះ Norther Mariana ដោយលទ្ធផល ៩-០។ គ្រាប់បាល់រកបានដោយកីឡាករ ធី លៀង ២គ្រាប់, មិត្ត សាម៉ើត ១គ្រាប់, លឹម ពិសុទ្ធ ២គ្រាប់, វុត តុលា ១គ្រាប់ និង សៀង ចន្ធា ៣គ្រាប់។

ប្រកួតទី៣ ក្រុមកម្ពុជាឈ្នះថៃ ដោយលទ្ធផល ២-១។ ២គ្រាប់របស់កម្ពុជារកបានដោយកីឡាករ មិត្ត សាម៉ើយ និង សៀង ចន្ធា ហើយការប្រកួតចុងក្រោយឈ្នះ ព្រុយណេ ៣-០ ដែលគ្រាប់បាល់រកបានដោយ លឹម ពិសុទ្ធ, កែវ ឧត្តម និង មិន រតនៈ។
ចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមយុវជនកម្ពុជារកបាន៩ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ២បានកៅអីឡើងទៅជុំផ្តាច់ព្រ័ត្រ ខណៈលេខ១បានទៅក្រុម U19 ម៉ាឡេស៊ី ដែលឈ្នះទាំង៤ប្រកួត ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ម្ចាស់ផ្ទះអ៊ូបេគីស្ថានបានលុបចោលការប្រកួតព្រឹត្តិការណ៍ លើកទី៤១ ឆ្នាំ២០២០។
តារាងពិន្ទុក្នុងពូល G កាលពីឆ្នាំ២០១៩
- លេខ១៖ ម៉ាឡេស៊ី ឈ្នះទាំង៤ មាន១២ពិន្ទុ
- លេខ២៖ កម្ពុជា ៤ប្រកួត ឈ្នះ៣ និងចាញ់១ មាន៩ពិន្ទុ
- លេខ៣៖ ថៃ ៤ប្រកួត ឈ្នះ២ ចាញ់២ មាន៦ពិន្ទុ
- លេខ៤៖ ព្រុយណេ ៤ប្រកួត ឈ្នះ១ ចាញ់៣ មាន៣ពិន្ទុ
- លេខ៥៖ កោះ Norther Mariana ៤ប្រកួត ចាញ់ទាំង៤ មានសូន្យពិន្ទុ

ពេលនេះ Koji Gyotoku ត្រូវបានប្រគល់ភារកិច្ចដឹកនាំក្រុម U23 កម្ពុជាសម្រាប់ការប្រកួតវគ្គជម្រុះក្នុងពូល AFC U23 Asian Cup ឆ្នាំ២០២៤។ ក្រុមយុវជនកម្ពុជាស្ថិតនៅពូល J ដែលមានម្ចាស់ផ្ទញអារ៉ាប៊ីសាអ៊ូឌីត លីបង់ និងម៉ុងហ្គោលី។
កម្មវិធីប្រកួត
- ថ្ងៃទី៦ កញ្ញា៖ កម្ពុជា vs លីបង់
- ថ្ងៃទី៩ កញ្ញា៖ កម្ពុជា vs ម៉ុងហ្គោលី
- ថ្ងៃទី១២ កញ្ញា៖ កម្ពុជា vs អារ៉ាប៊ីសាអ៊ូឌីត
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


