កីឡា
Ilias Ennahachi ឡើងការពារខ្សែក្រវាត់ទល់ Superlek ខណៈ Rodtang និង Petrosyan បង្ហាញវត្តមាន
នាព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ ស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក ONE Championship បានប្រកាសអំពីព្រឹត្តិការណ៍ប្រកួតផ្សាយផ្ទាល់ ONE: FISTS OF FURY ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកុម្ភៈ នាកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។

ក្នុងកម្មវិធីនេះផងដែរ ក៏មានវត្តមានរបស់វីរបុរសឃីកបុកសីង Giorgio Petrosyan, ម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ Rodtang Jitmuangnon, និងកីឡាការិនីគុនចម្រុះវ័យក្មេង Victoria Lee ផងដែរ។ គូឯក ម្ចាស់ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion កីឡាករ Ilias Ennahachi ឡើងការពារខ្សែក្រវាត់របស់ខ្លួនទល់នឹងគូប្រជែងលំដាប់ទី២ក្នុងទម្ងន់ Flyweight សញ្ជាតិថៃ Superlek “The Kicking Machine” Kiatmoo9។


ចំណែក គូឯករង តម្រូវលើវីរបុរសឃីកបុកសីង Giorgio “The Doctor” Petrosyan ត្រលប់មកសង្វៀនវិញដោយជួបជើងឯកឃីកបុកសីងពិភពលោក Davit Kiria ជាលើកទី២។ ជាងនេះទៅទៀត Rodtang “The Iron Man” Jitmuangnon ដែលជាម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ក៏ហក់ចូលសង្វៀនវិញដែរពេលប្រឈមនឹង Alejandro “El Puma” Rivas ក្នុងការបង្ហាញខ្លួនដំបូងក្នុងក្បាច់ឃីកបុកសីង។ គូប្រជែងឃីកបុកសីងលំដាប់ថ្នាក់ទី៣ក្នុងទម្ងន់ bantamweight កីឡាករ Hiroki Akimoto ត្រូវប៉ះគូប្រជែងលំដាប់ទី៤ កីឡាករ “Muay Thai Boy” Zhang Chenglong ក្នុងជំនួបសងបន្ទាប់ពីជួបគ្នាម្ដងកាលខែតុលា។

ចំណែកពីរគូផ្សេងទៀត ៖ កីឡាការិនីជំនាញមួយថៃនិងកំពុងមានឈ្មោះបោះសំឡេង Wondergirl Fairtex ឡើងសង្វៀនជួបកីឡាការិនីកូនកាត់ហ្វីលីពីន-អាមេរិក Jackielou Buntan។ រីឯ Victoria “The Prodigy” Lee ត្រូវបង្ហាញខ្លួនដំបូងនៅសង្វៀន ONE ដោយត្រូវតតាំងនឹងកីឡាការិនីថៃ Sunisa “Thunderstorm” Srisen ក្នុងការប្រកួតគុនចម្រុះទម្ងន់។
គូប្រកួតលម្អិតនៅ ONE: FISTS OF FURY
1-Ilias Ennahachi vs. Superlek Kiatmoo9(គូដណ្ដើមខ្សែក្រវាត់ ONE Flyweight Kickboxing World Championship – Flyweight)
2-Giorgio Petrosyan vs. Davit Kiria(ឃីកបុកសីង – Featherweight)
3-Rodtang Jitmuangnon vs. Alejandro Rivas(ឃីកបុកសីង – Flyweight)
4-Hiroki Akimoto vs. Zhang Chenglong(ឃីកបុកសីង-Bantamweight)
5-Wondergirl Fairtex vs. Jackielou Buntan (មួយថៃ-Strawweight)
6- Victoria Lee vs. Sunisa Srisen(គុនចម្រុះ-Atomweight)
ដោយឡែក ព្រឹត្តិការណ៍ជាស៊េរី ONE: FISTS OF FURY II និង ONE: FISTS OF FURY III ក៏ត្រូវរៀបចំនៅ Singapore Indoor Stadium រៀងគ្នានៅថ្ងៃទី៥ ខែមីនា និង ១៩ ខែមីនា៕
សូមចុចអាន៖ នារីខ្មែរ-អាមេរិក សុវណ្ណារី ចង់ក្លាយជាជើងឯកពិភពលោកទម្ងន់ Flyweight ទី១របស់ ONE
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


