កីឡា
យ៉េន ឌីណា ប្រាប់ពីអាជីពប្រដាល់បានបំពេញក្តីស្រមៃអ្នកមានគុណរួចរាល់
កីឡាករប្រដាល់គុនខ្មែរ ប៉ោ ភារិទ្ធ (យ៉េន ឌីណា) បានតស៊ូជម្នះឧបសគ្គគ្រប់បែបយ៉ាងក្នុងអាជីពឈឺខ្លួនរហូតសម្រេចក្តីស្រមៃរបស់ឪពុកម្ដាយដែលចង់បានដីមួយកន្លែង និងសង់ផ្ទះសមរម្យសម្រាប់រស់នៅលើដីគោក ដោយសារពួកគាត់រស់នៅលើទឹករយៈពេលជាច្រើនឆ្នាំ។

យ៉េន ឌីណា ដែលមានខ្សែក្រវ៉ាត់៧គ្រឿង និងម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម បានទម្លាយឲ្យដឹងថា អ្នកមានគុណរបស់ខ្លួនមានផ្ទះរស់នៅលើទឹក។ ពួកគាត់មានក្តីស្រមៃមានដីនិងផ្ទះមួយកន្លែងដែលអាចរស់នៅលើដីគោក។ រូបគេមិនបានរៀនសូត្រច្រើនទេ ប៉ុន្តែអាជីពប្រដាល់បំពេញក្តីស្រមៃរបស់ពួកគាត់។
ការតស៊ូក្នុងអាជីពឈឺខ្លួនរយៈពេល១៤ឆ្នាំ យ៉េន ឌីណា បានសម្រេចនូវក្តីស្រមៃរបស់អ្នកមានគុណដោយបានបានទិញដីមួយកន្លែង និងសាងសង់ផ្ទះសមរម្យមួយខ្នងជូនពួកគាត់រស់នៅ។ ជាមួយគ្នានេះ រូបគេក៏បានយកប្រាក់ពីប្រដាល់ជួយផ្គត់ផ្គង់គ្រួសារ និងទិញម៉ូតូឲ្យប្អួនៗបានជិះគ្រប់គ្នា។
ឆ្នាំ២០០៩ យ៉េន ឌីណា ដែលរៀនត្រឹមថ្នាក់ទី៩ បានចាប់ផ្តើមហ្វឹកហាត់ប្រដាល់តាំងពីអាយុ៨ឆ្នាំ និងបានចេញទៅហ្វឹកហាត់នៅប្រទេសថៃទាំងវ័យក្មេងជាច្រើនឆ្នាំ មុនពេលបោះជំហានចូលមកទីក្រុងភ្នំពេញជាកន្លែងដែលផ្តល់ឲ្យរូបគេមានកេរ្តិ៍ឈ្មោះបោះសំឡេងជាកីឡាករប្រដាល់ជោគជ័យម្នាក់។

យ៉េន ឌីណា ដែលមានកំណើតនៅឆ្នាំ១៩៩៤ នៅភូមិ២ ឃុំដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចូលចាប់ផ្តើមហ្វឹកហាត់គុនខ្មែរដំបូងឆ្នាំ២០០៣។ រូបគេស្ទើរតែបង់បោះចោលប្រដាល់តាំងពីវ័យក្មេង ដោយសារទៅហ្វឹកហាត់នៅប្រទេសថៃទាំងវ័យដែលឃ្លាតឆ្ងាយពីផ្ទះនិងនឹកក្រុមគ្រួសារ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


