កីឡា
ពេជ្រ ប៊ុនសិទ្ធ វ៉ៃតែ២ប្រកួតបានខ្សែក្រវាត់ និងប្រាក់រង្វាន់៥ពាន់ដុល្លារ
កីឡាករគុនខ្មែរ ពេជ្រ ប៊ុនសិទ្ធ ទទួលបានខ្សែក្រវាត់១គ្រឿងទៀតក្នុងអាជីពប្រដាល់របស់ខ្លួន បន្ទាប់ពីបានយកឈ្នះកីឡាករ ប៊ុន សុធា ដោយពិន្ទុនៅវគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅសង្វៀនបាយ័ន។

ការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់គុនខ្មែរទម្ងន់៥៧គីឡូក្រាម នៅជុំទី១ ពេជ្រ ប៊ុនសិទ្ធ បានប្រើពេល៣ទឹកពេញដើម្បីទទួលបានជ័យជម្នះដោយពិន្ទុលើកីឡាករ រិទ្ធី ចាន់ណា ខណៈ ប៊ុន សុធា បានប្រើពេលតែ២ទឹកប៉ុណ្ណោះដើម្បីផ្តួលកីឡាករ ណង សាវ ឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី២។
នៅវគ្គផ្តាច់ព្រ័ត្រជើងខ្លាំងទាំងពីរបានប្រើពេល៣ទឹកពេញ។ ការប្រកួតទាំង៣ទឹកមើលឃើញថា ពេជ្រ ប៊ុនសិទ្ធ បានប្រើកណ្តាប់ដៃយ៉ាងល្អលើមុខរបស់ ប៊ុន សុធា ដែលព្យាយាមទាត់ជើងក្រោមជារឿយៗ។ ប៊ុន សុធា ក៏ព្យាយាមប្រើកណ្តាប់ដៃដែរ ប៉ុន្តែមិនសូវមានប្រសិទ្ធភាព ហើយ ពេជ្រ ប៊ុនសិទ្ធ ក៏ទាត់ជើងក្រោមបានច្រើនដែរ។
ចប់ការប្រកួត ចៅក្រមទាំង៥រូបបានផ្តល់ពិន្ទុឲ្យ ពេជ្រ ប៊ុនសិទ្ធ ឈ្នះពិន្ទុ ៤-១ លើ ប៊ុន សុធា ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់អមដោយប្រាក់រង្វាន់២០លានរៀល (៥ពាន់ដុល្លារ)។ ចំណែក ប៊ុន សុធា ក្នុងនាមជាជើងឯករងទទួលបានប្រាក់រង្វាន់១២លានរៀល។
នេះជាខ្សែក្រវាត់លើកទី២របស់ ពេជ្រ ប៊ុនសិទ្ធ ក្នុងអាជីពប្រដាល់របស់ខ្លួន បន្ទាប់ពីលើកទី១បានឈ្នះខ្សែក្រវាត់ខារ៉ាបាវ ដែលមានប្រាក់រង្វាន់៦ពាន់ដុល្លារអាមេរិក ក្រោយផ្ដួលកីឡាករថៃ ផេតផាកភូមិ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅសង្វៀនបាយ័នស្ទឹងមានជ័យ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


