កីឡា
ខ្សែការពារឆ្នើម សារ៉េត គ្រីយ៉ា បង្ហើបប្រទេស២ចង់ទៅលេង
ខ្សែការពារឆ្នើមរបស់ព្រះខ័នរាជស្វាយរៀង សារ៉េត គ្រីយ៉ាង មានក្តីស្រមៃទៅលេងនៅក្រៅប្រទេសដោយសម្លឹងឃើញពីរប្រទេសនៅក្នុងតំបន់អាស៊ាន។
រហូតដល់ពេលនេះ សារ៉េត គ្រីយ៉ា លេងក្លិបតែមួយគត់គឺព្រះខ័នរាជស្វាយរៀងគិតចាប់តាំងពីឆ្នាំ២០១៣មក និងទំនងជាមិនចាកចេញទៅក្លិបផ្សេងនៅក្នុងប្រទេស ប៉ុន្តែរូបគេមានគោលបំណងទៅលេងក្រៅប្រទេសដែរ។

សារ៉េត គ្រីយ៉ា បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«ក្តីស្រមៃរបស់ខ្ញុំមួយទៀតគឺខ្ញុំចង់ទៅលេងកក្រៅស្រុក ប្រសិនបើមានឱកាស។ ប្រសិនបើខ្ញុំមានឱកាស ខ្ញុំចង់ទៅលេងនៅប្រទេសឥណ្ឌូណេស៊ី និងថៃ ពីព្រោះលីគរបស់គេមានការប្រកួតប្រជែងខ្ពស់»។
សារ៉េត គ្រីយ៉ាង ដែលជាកូនគ្រួសារអ្នកលក់ត្រីនៅតាខ្មៅបានតស៊ូហ្វឹកហាត់កីឡាបាល់ទាត់តាំងពីក្មេងដោយរូបគេបានជាប់យុវជនជម្រើសជាតិកម្ពុជាមុនពេលចូលក្រុមយុវជនព្រះខ័នរាជស្វាយរៀង។ ផ្តើមចេញពីការលេងឲ្យក្រុមយុវជនសាលារៀននៅតាខ្មៅ រូបគេបានធ្វើតេស្តជម្រើសជាតិកម្ពុជាអាយុក្រោម១៣ឆ្នាំទៅប្រទេសម៉ាឡេស៊ី។ បន្ទាប់មកនៅឆ្នាំ២០១៣ រូបគេបានចូលរួមជាមួយយុវជនព្រះខ័នរាជស្វាយរៀង។

សារ៉េត គ្រីយ៉ា បានឲ្យដឹងថា កាលពីក្មេង រូបគេឧស្សាហ៍ក្រោកពីព្រឹកព្រលឹមដើម្បីជួយដឹកត្រីអ្នកម្តាយទៅលក់នៅផ្សារ។ បន្ទាប់មកបានរូបគេទៅហ្វឹកហាត់បាល់ទាត់ដោយធ្វើដំណើរពីតាខ្មៅទៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ខ្សែការពាររូបនេះបានប្រាប់ងា ៖«កត្តាដែលធ្វើឲ្យខ្ញុំទទួលបានជោគជ័យគឺការខិតខំប្រឹងប្រែងខ្លួនឯង។ ខ្ញុំតែងតែលួចហ្វឹកហាត់ខ្លួនឯងជាប្រចាំ។ កត្តាទី១ដែលខ្ញុំគិតរាល់ថ្ងៃគឺខ្ញុំតែងតែជំរុញខ្លួនឯងរហូតគឺត្រូវតែធ្វើវា ធ្វើវា ធ្វើវា ហើយខ្ញុំមិនធ្លាប់មានគំនិតចង់បោះបង់បាល់ទាត់ឡើយ»។
បច្ចុប្បន្ននេះ សារ៉េត គ្រីយ៉ា ជាខ្សែការពារដ៏សំខាន់ដែលរួមចំណែកជួយឲ្យព្រះខ័នរាជស្វាយរៀងឈរលើកំពូលតារាងលីគបាល់ទាត់កំពូលកម្ពុជា។ ក្រៅពីជារនាំងការពារដ៏រឹងមាំ មួយរយៈពេលចុងក្រោយនេះរូបគេរកបានគ្រាប់ជាបន្ទាប់បន្ត។

កាលពីថ្ងៃទី៤ ខែកុម្ភៈ រូបគេរកបាន១គ្រាប់នៅពេលព្រះខ័នរាជស្វាយរៀងឈ្នះភ្នំពេញក្រោន ៣-២។ ថ្ងៃទី១៨ ខែកុម្ភៈ រូបគេរកបាន១គ្រាប់ពេលព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ ៤-៣។ ថ្ងៃទី២៤ ខែកុម្ភៈ រូបគេរកបាន១គ្រាប់នៅពេលព្រះខ័នរាជស្វាយរៀងឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ២-៤។ រូបគេជាបេក្ខភាពឈានមុខគេក្នុងការប្រជែងពានរង្វាន់កីឡាករល្អបំផុតប្រចាំខែកុម្ភៈ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


