កីឡា
ស្មាត់ឆ្នើម៨រូបគួរឲ្យចាប់អារម្មណ៍ ក្នុងតេជោលីគ ចាប់ផ្តើមថ្ងៃនេះ
ការប្រកួតបាល់ទះពានរង្វាន់តេជោលីគ រដូវកាលទី២ នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដោយមានក្រុម៨ចូលរួមប្រកួតប្រជែង។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី» សូមណែនាំពីកីឡាករស្មាត់ឆ្នើមៗគួរឲ្យចាប់អារម្មណ៍ ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ។
ខាងក្រោមគ្រាន់តែកីឡាករវាយផ្តាច់ដែលបានលេចធ្លោកន្លងមក និងទើបនាំចូលជាផ្លូវការប៉ុណ្ណោះ ប៉ុន្តែនឹងមានកីឡាករលេចធ្លោជាច្រើនទៀតដែលមិនទាន់បង្ហាញសមត្ថភាព ដូចជា ក្រុមស្នងការដ្ឋាននគរបាលខេត្តតាកែវ នាំយកកីឡាករវៀតណាម៣រូប។ ក្រុមក្រសួងមហាផ្ទៃ ក្រុមខេត្តពោធិ៍សាតត់ និងកងពលធំអន្តរាគមន៍លេខ៣ ក៏មិនទាន់បានបង្ហាញសមាជិកបរទេសដែរ។
- កីឡាករ Luvi FN

កីឡាករវ័យក្មេងសញ្ជាតិឥណ្ឌូណេស៊ីបានវិលត្រឡប់ចូលរួមជាមួយក្លិបបញ្ជាការដ្ឋានអង្គរក្សជាលើទី២ ក្នុងពានរង្វាន់បាល់ទះតេជោលីគរដូវកាលទី២។ កើតឆ្នាំ២០០៤ មានកម្ពស់១.៨៨ម៉ែត្រ Luvi Febrian Nugraha ល្អខ្លាំងខាងលោតវ៉ៃផ្តាច់ដើម្បីយកពិន្ទុ។
- កីឡាករ Yasser Ramírez Boloy

កីឡាករ Yasser Ramírez Boloy មានកម្ពស់ ១.៩៨ ម៉ែត្រ ជាស្មាត់ចំណូលថ្មីដែលក្លិបបាល់ទះវិសាខាបាននាំយកដើម្បីប្រជែងពាន តេជោលីគ រដូវកាលទី២។ មុនពេលផ្លាស់មកពេលនៅកម្ពុជារូបគេបានលេងឲ្យក្លិប Leopardos de Camagüey ក្នុងប្រទេសគុយបា។
- កីឡាករ ពិន សារ៉ុន

ពិន សារ៉ុន ជាកីឡាករដែលកម្ពស់ខ្ពស់ជាងគេនៅក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា ហើយជាកំពុងលេចធ្លោខ្លាំងនៅក្រុមវិសាខាជាមួយកម្ពស់ ២.០១ម៉ែត្រ បន្ទាប់ពីបានទៅលេងនៅវៀតណាមកាលពីឆ្នាំ២០២៤។ លោតវាយបានកម្ពស់៣.៤០ម៉ែត្រ និងលោតបាំងបានកម្ពស់៣.៣៧ម៉ែត្រ រូបគេច្បាស់ណាស់នឹងចាប់ដៃគូជាមួយ គួន ម៉ុម និងសមាជិកគុយបាថ្មី រួមជាមួយអ្នកប៉ះសេបារាំង។
- កីឡាករ គួន ម៉ុម

គួន ម៉ុម ជាតារាឆ្នើមរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្លិបបាល់ទះវិសាខាដែលមានកម្ពស់១.៩៨ម៉ែត្រ លោតបានកម្ពស់៣.៣៨ម៉ែត្រ និងលោតបាំងកម្ពស់បាន៣.៣៥ម៉ែត្រ។ រូបគេមានបទពិសោធច្រើនលើឆាកអន្តរជាតិទាំងក្លិប និងជម្រើសជាតិកម្ពុជា។
- កីឡាករ Sim Jian Qin

កីឡាករ Sim Jian Qin បានលេចធ្លោនៅពេលរូបគេបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងពានរង្វាន់ SEA V. League Challenge នៅកម្ពុជាកាលពីឆ្នាំ២០២៤ ហើយក៏ទាក់ភ្នែកគ្រូបង្វឹកកម្ពុជា។ កាលពីចុងឆ្នាំ២០២៤រូបគេបានចូលរួមជាក្រុមខេត្តតាកែវក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ហើយឥឡូវនេះចូលរួមជាមួយក្រុមនគរបាលខេត្តស្វាយរៀង។
- កីឡាករ Herrera Raciel

កីឡាករ Herrera Raciel ដែលមានកម្ពស់ ១.៩៨ម៉ែត្រ បន្ដចូលរួមជាមួយក្រុមស្នងការខេត្តស្វាយរៀង ក្នុងពានរង្វាន់តេជោលីគ រដូវកាលពី២។ រូបគេជាកម្លាំងសំខាន់ក្នុងក្រុម នឹងបន្ដសហគ្នាជាមួយកំពូលអ្នកប៉ះសេ សួន ចាន់ណារ៉ូ ក្នុងការស្វែងរកពិន្ទុ។ ក្នុងពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៣ កីឡាករគុយបារូបនេះបានឈ្នះពានរង្វាន់អ្នកវាយផ្តាច់ស្តាំល្អបំផុត។
- កីឡាករ មឿន ម៉េងឡាយ

មឿន ម៉េងឡាយ ជាកីឡាករដែលកំពុងលេចធ្លោខ្លាំងនៅក្រុមក្រសួងមហាផ្ទៃ និងក្រុមជម្រើសជាតិកម្ពុជា ជាមួយកម្ពស់ ១.៩៤ម៉ែត្រ លោតវាយបានកម្ពស់៣.៤៦ម៉ែត្រ និងលោតបាំងបានកម្ពស់៣.៤០ម៉ែត្រ។
- កីឡាករ ធី ម៉េងហួង

កីឡាករវ័យក្មេង ធី ម៉េងហួង បានអភិវឌ្ឍសមត្ថភាពបានយ៉ាងឆាប់រហ័ស។ ឥឡូវរូបគេបានក្លាយជាកីឡាករសំខាន់មួយក្នុងក្រុមសមាគមបាល់ទះក្រសួងមហាផ្ទៃ។ ក្នុងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ម៉េងហួង បានឈ្នះពានរង្វាន់កីឡាករវាយផ្តាច់ឆ្វេងល្អបំផុត និងកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍។
- កីឡាករ Mendeze Iglesias Liosbel

កីឡាករគុយបាកើតនៅឆ្នាំ១៩៩៥មានកម្ពស់១.៩៩ម៉ែត្រ ជាអ្នកផ្តាច់លេចធ្លោនៅក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រូបគេត្រូវជាកម្លាំងសំខាន់មួយក្នុងក្រុម ដើម្បីប្រជែងជាមួយក្រុមទាំង៧ផ្សេងទៀត៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


