កីឡា
មើលទៅទំនងប៉ះគ្នា! កាន់ ម៉េងហុង និង យ៉ា ស៊ីន ក្រោយបើកភ្លើងខៀវពីឧកញ៉ា ស្រី ចាន់ថន
អ្នកលេងគុនខ្មែរ កាន់ ម៉េងហុង បង្ហោះសារលើហ្វេសបុកផេកផ្ទាល់ខ្លួនថា «បើសិនជាការប្រកួតរបស់ខ្ញុំ និង យ៉ា ស៊ីន កើតឡើងមែនគួរតែរៀបចំឲ្យធំទៅ ព្រោះមួយឆ្នាំពេញហើយដែលខ្ញុំមិនបានលេងកម្មវិធីធំ ខ្ញុំនិយាយចេញពីចិត្ត»។ នេះជាការស្នើសុំមួយផ្នែកផង និងជាការកម្រប៉ះគ្នារវាងជើងខ្លាំងទាំងពីរ។

រូបភាពហ្វេសបុក កាន់ ម៉េងហុង
តាមរយៈការបង្ហោះលើបណ្ដាញសង្គមរបស់កីឡាករ កាន់ ម៉េងហុង បែបនេះក៏មានការឆ្លើយតបមកវិញភ្លាមផងដែរពីលោក សេន ប៊ុនថេន គ្រូរបស់កីឡាករ យ៉ា ស៊ីន។ ដោយការឆ្លើយតបនេះដែរគឺក្នុងន័យថា យល់ព្រមចំពោះការប្រកួតមួយនេះ និងចង់ឲ្យមានការរៀបចំជាកម្មវិធីធំ ឬរង្វាន់លើកទឹកចិត្តច្រើន។

រូបភាពហ្វេសបុកលោក សេន ប៊ុនថេន
ទាក់ទិនទៅនឹងរឿងនេះ លោកឧកញ៉ា ស្រី ចាន់ថន ម្ចាស់ក្លឹប KKIF និងជាអ្នកគ្រប់គ្រងលើកីឡាករ កាន់ ម៉េងហុង ផងនោះបានបង្ហោះឆ្លើយតបទៅកាន់កូនសិស្សខ្លួនថា «បងជូនតាមសំណើលោកប្អូន»។ យោងតាមការឆ្លើយឆ្លងខាងលើនេះរវាងកីឡាករ កាន់ ម៉េងហុង និង យ៉ា ស៊ីន អាចនឹងប៉ះគ្នានៅពេលវេលាសមស្របណាមួយនាឱកាសខាងមុខនេះ។

បញ្ជាក់ដែរថា យ៉ា ស៊ីន ដែលជាជនជាតិប៉ាគីស្ថាន និងកំពុងហ្វឹកហាត់ជាមួយលោកគ្រូ សេន ប៊ុនថេន កំពុងសាងភាពល្បីល្បាញជាខ្លាំងនៅក្នុងវិស័យគុនខ្មែរ បន្ទាប់ពីឈ្នះកីឡាករកម្ពុជា និងបង្ហាញទម្រង់វាយយ៉ាងល្អរួចមក។ ៣ប្រកួតរបស់ យ៉ា ស៊ីន នៅកម្ពុជា ឈ្នះ ប៊ុន សុធា, ចាញ់ពិន្ទុ ហ៊ឹម គឹមរៀង និងចាញ់ពិន្ទុ សែន រ៉ាដេត៕

អត្ថបទ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


