កីឡា
យុវជនឆ្នើម Yamal ថា នៅ UCL មិនខ្លាចក្រុមណាទាំងអស់
ខ្សែប្រយុទ្ធស្លាបរបស់ Barcelona កីឡាករវ័យក្មេង Lamine Yamal បានបង្ហាញភាពជឿជាក់ខ្ពស់សម្រាប់ក្រុមរបស់គេនៅក្នុងពានរង្វាន់ UEFA Champions League ហើយរូបគេក៏មិនញញើតចំពោះក្រុមណានៅក្នុងពានរង្វាន់នេះដែរ។

ការប្រកួតក្នុងពាន UCL បានឈានដល់វគ្គ ៨ ក្រុមចុងក្រោយហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតវគ្គ ១៦ ក្រុមយ៉ាងស្វិតស្វាញ។ ក្នុងនោះ Barcelona នឹងត្រូវជួបគ្នាជាមួយ Borussia Dortmund, Aston Villa នឹងត្រូវជួប Paris Saint-Germain, Real Madrid នឹងត្រូវជួប Arsenal ចំណែក Inter Milan នឹងត្រូវជួប Bayern Munich។
ទាក់ទងនឹងការប្រកួតប្រជែងក្នុងពាន UCL នេះ ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ វ័យ ១៧ ឆ្នាំបានលើកឡើងថា ៖«ឥឡូវនេះ ពួកយើងគឺជាក្រុម ដែលអាចឈ្នះពាន Champions League។ Liverpool បានធ្លាក់ចេញពីពាននេះហើយ ខណៈពួកគេគឺជាក្រុម ដែលមានលទ្ធភាពតាំងពីដំបូង… ឥឡូវនេះ ពួកយើងគឺមិនខ្លាចក្រុមណាមួយឡើយ។ ពួកយើងគឺជាគ្រួសារតែមួយ។ ប្រាកដណាស់ ពួកយើងអាចឈ្នះពាន UCL»។
សូមបញ្ជាក់ថា ការប្រកួតជើងទី ១ វគ្គ ៨ ក្រុមពាន UCL នឹងធ្វើឡើងនៅថ្ងៃទី ៩ និងទី ១០ ខែ មេសា។ ចំណែកការប្រកួតជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១៦ និងទី ១៧ ខែ មេសា៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


