Connect with us

កីឡា

Pedri ថា អត់មានអ្វីត្រូវខ្លាចទេ បើប៉ះ R. Madrid នៅវគ្គផ្តាច់ព្រ័ត្រ UCL

បានផុស

នៅ

ខ្សែបម្រើរបស់ FC Barcelona កីឡាករ Pedri បានលើកឡើងដោយមិនញញើតសោះឡើយ ក្នុងករណី​ក្រុមរបស់​ខ្លួន​ត្រូវជួបគ្នាជាមួយក្រុមគូសត្រូវរួមលីគ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រពាន Champions League ក្នុងរដូវកាល ២០២៤-២០២៥ នេះ។

Pedri
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាំង Barcelona និង Real Madrid សុទ្ធតែមានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន UCL រដូវកាលនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏អាចមានឱកាសជួបគ្នាផងដែរ។ ពាន UCL បានឈានមកដល់វគ្គ ៨ ក្រុមហើយ ក្នុងនោះ Real Madrid ត្រូវជួបជាមួយ Arsenal, Barcelona ត្រូវជួបជាមួយ Borussia Dortmund, PSG ត្រូវជួបជាមួយ Aston Villa និង Bayern Munich ត្រូវជួបជាមួយ Inter Milan។

តារាងប្រកួតវគ្គ ៨ ក្រុមពាន UCL

ថ្មីៗនេះនៅក្នុងកិច្ចសម្ភាសមួយជាមួយ SPORT ខ្សែបម្រើសញ្ជាតិ អេស្ប៉ាញ វ័យ ២២ ឆ្នាំ ត្រូវបានគេសួរនាំអំពីលទ្ធភាពក្នុងការជួបគ្នារវាង Barca និង Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ ហើយភ្លាមនោះរូបគេបានឆ្លើយតបទៅវិញថា៖ «ខ្ញុំនឹងចុះហត្ថលេខាសម្រាប់ Barca-Madrid នៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Munich។ វាគឺគ្មានអ្វីដែលត្រូវខ្លាចឡើយ។ វាមានន័យថា ពួកយើងនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំប្រាកដថា អ្នកគាំទ្រនឹងពេញចិត្តលើរឿងនេះ»៕

Pedri

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម