កីឡា
គ្រូឆ្នើម ពេជ្រ សុផាន់ បើកភ្លើងខៀវឲ្យ ម៉ារីអូ សងសឹកបើប្រកួតនៅអេស្ប៉ាញកាន់តែល្អដូរដីម្ដងម្នាក់
គ្រូឆ្នើម ពេជ្រ សុផាន់ ថាបើកីឡាករ Mario Alvarez (ម៉ារីអូ) ចង់សងសឹក ពេជ្រ សម្បត្តិ គឺលោកស្វាគមន៍ជានិច្ច ខណៈប្រកួតនៅអេស្ប៉ាញវិញកាន់តែល្អបានដូរដីម្ដងម្នាក់។

កីឡាករ ម៉ារីអូ
លោក ពេជ្រ សុផាន់ បានឲ្យដឹងក្រោយប្រកួតរបស់ សម្បត្តិ ថាប្រសិនកីឡាករ Mario Alvarez (ម៉ារីអូ) មានបំណងចង់ប្រកួតម្ដងទៀតដើម្បីសងសឹកលោកស្វាគមន៍ជានិច្ច។ ជំនួបសងសឹកនោះប្រសិនបើធ្វើឡើងនៅឯប្រទេសអេស្ប៉ាញទៀតកាន់តែល្អ ព្រោះបានដូរទឹកដីម្ដងម្នាក់ដើម្បីឲ្យលទ្ធផលបានកាន់តែដាច់ស្រេចផងដែរ។
រហស្សនាមគ្រូឆ្នើមរូបនេះបន្ថែមទៀតថា Mario Alvarez (ម៉ារីអូ) គឺសមត្ថភាពល្អ ប៉ុន្តែល្អភាគច្រើននៅទឹកដីប៉ែកខាងប្រទេសរបស់គេ។ ការប្រកួតនៅកម្ពុជានេះយ៉ាងណាក៏មិនដូច ១០០% ឯប្រទេសខ្លួននោះដែរ បីដូច សម្បត្តិ ចេញទៅប្រកួតក្រៅស្រុកក៏ដូចគ្នា។

កីឡាករ ម៉ារីអូ
មួយវិញទៀត Mario Alvarez (ម៉ារីអូ) អាចថាមិនដែលបានជួបភាពឈឺខ្លាំង ឬចូលក្បាច់ធ្ងន់ៗបែបនេះកន្លងទៅ។ ព្រោះវាយបែបហ្គង់តូចនេះចូលគឺធ្ងន់ជាងហ្គង់ធំឆ្ងាយទើបធ្វើឲ្យអ្នកប្រដាល់អេស្ប៉ាញរូបនេះមិនអាចទប់ទល់ជាមួយ សម្បត្តិ បាន។

កីឡាករ ម៉ារីអូ
បញ្ជាក់ដែរថា ជំនួបដណ្ដើមខ្សែក្រវាត់របស់កីឡាករ ពេជ្រ សម្បត្តិ និង Mario Alvarez (ម៉ារីអូ) បានធ្វើឲ្យមហាជនពិសេសអ្នកគាំទ្រគុនខ្មែរផ្អើល និងតាមដានជំនួបនេះជាខ្លាំង។ ជាលទ្ធផលអ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ ផ្ដួលជើងខ្លាំងមកពីអេស្ប៉ាញ Mario Alvarez (ម៉ារីអូ) ឲ្យបោះបង់ការប្រកួតនៅទឹកទី២ កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ លើសង្វៀនបាយ័ន ដែលធ្វើឡើងនៅក្រុងកោះពេជ្រ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


