កីឡា
គ្រូបាល់ទះកម្រិតពិភពលោកមកបណ្តុះបណ្តាលជំនាញគ្រូបង្វឹករយៈពេល ៥ ថ្ងៃនៅកម្ពុជា
នៅព្រឹកថ្ងៃ អង្គារ៍ ទី ០១ ខែ កក្កដា ឆ្នាំ ២០២៥ សហព័ន្ធបាល់ទះកម្ពុជា ដែលបានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញលោក Dusan Jarotta គ្រូឧទ្ទេសមកពីសហព័ន្ធកីឡាបាល់ទះពិភពលោក (FIVB) មកបណ្តុះបណ្តាលធនធានគ្រូបង្វឹកបាល់ទះក្នុងប្រទេស កម្ពុជា ឱ្យមានកម្រិតស្តង់ដាស្របតាមអន្តរជាតិ។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការបាល់ទះកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាបាល់ទះកម្រិត “គ” (Olympic Solidarity Coaching Course Volleyball Level C នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោកបានមានប្រសាសន៍អំពីគោលបំណងនៃការបើកវគ្គបណ្តាលបណ្តាលនេះ គឺដើម្បីផ្តល់ចំណេះជំនាញទៅដល់គ្រូបង្វឹកនៅក្នុងប្រទេស កម្ពុជា ។ ការបណ្តុះបណ្តាលនេះ គឺពិតជាសំខាន់ណាស់ ពីព្រោះ កម្ពុជា ត្រូវបានអញ្ជើញដោយសហព័ន្ធបាល់ទះពិភពលោក ដើម្បីបញ្ជូនគ្រូបង្វឹកទៅរៀននៅទីនោះ ដើម្បីទទួលបានអាជ្ញាបណ្ណគ្រូបង្វឹកបាល់ទះកម្រិត FIVB ស្តង់ដាអន្តរជាតិ។ ប៉ុន្តែជារួម គឺសហព័ន្ធមានភាពពិបាក ក្នុងការជ្រើសរើសគ្រូបង្វឹក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ដូច្នេះហើយ ទើបជំហានដំបូងនេះ សហព័ន្ធបាល់ទះកម្ពុជា បានសម្រេចបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត “គ” នេះជាមុនសិន។
លោក អាំង សិរីពិសិដ្ឋ បានឱ្យដឹងបន្តថា នៅក្នុងវគ្គបណ្តុះបណ្តាលនេះ គឺមានគ្រូបង្វឹក គ្រូជំនួយសរុបចំនួន ៤៥ រូបមកទទួលការបណ្តុះបណ្តាល។ ក្នុងនោះ ក្លិបបាល់ទះចំនួន ៣០ ជាង ក្នុងប្រទេស កម្ពុជា ទទួលបានការអញ្ញាតឱ្យក្នុង ១ ក្លិប បញ្ជូនគ្រូបង្វឹកចំនួន ១ នាក់មកចូលរួម ហើយចំណែកគ្រូបង្វឹកផ្សេងៗទៀត គឺត្រូវបានការចាត់តាំងដោយក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយគ្នានេះ លោករំពឹងថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះបញ្ចប់ កម្ពុជា នឹងមានគ្រូបង្វឹកបាល់ទះស្របតាមកម្រិតស្តង់ដាអន្តរជាតិ។ ម្យ៉ាងទៀត កម្ពុជា នឹងមានធនធានគ្រូបង្វឹកគ្រប់គ្រាន់ ដើម្បីដឹកនាំក្រុមនីមួយៗ និងជម្រើសជាតិជាដើម ហើយមិនត្រឹមតែប៉ុណ្ណោះ អាចនឹងទទួលបានឱកាសចេញទៅដឹកនាំនៅក្រៅប្រទេសថែមទៀត។
គួរបញ្ជាក់ជាថ្មីថា វគ្គបណ្ដុះបណ្ដាលនេះ គឺធ្វើឡើងរយៈពេល ៥ ថ្ងៃ ពីថ្ងៃទី ៣០ ខែ មិថុនា ដល់ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៥ដែលមាន Dr. Dusan Jarotta ជាគ្រូឧទ្ទេសមកពីសហព័ន្ធកីឡាបាល់ទះពិភពលោក (FIVB) និងមានសិក្ខាកាមមកពីអង្គភាពនានាចំណុះនាយកដ្ឋាននានានៃអគ្គនាយកដ្ឋានកីឡា, មន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោកគ្រូបង្វឹក គ្រូជំនួយ កីឡាករ នៃសហគម-ក្លិបកីឡាបាល់ទះ ចំនួន ៣២ សរុបចំនួន ៤៥រូប (ស្រី ១៣រូប)៕

អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


