កីឡា
ខំត្រៀមខ្លួនជាងមួយឆ្នាំ ចុងក្រោយ ក្រុមបាល់ទះយុវជនកម្ពុជា មិនបានទៅប្រកួតកីឡាយុវជនអាស៊ី
វិញ្ញាសាកីឡាបាល់ទាត់ផ្នែកបុរសអាយុ ១៨ ឆ្នាំ ទាំងបុរស និង U18 ត្រូវបានចាប់ឆ្នោតជ្រើសរើសពូលរួចរាល់ហើយសម្រាប់ព្រឹត្តិការណ៍កីឡាយុវជនទ្វីបអាស៊ី (Asian Youth Games) លើកទី៣ ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន ប៉ុន្តែមិនមានក្រុមបាល់ទះជម្រើសជាតិយុវជនកម្ពុជាឡើយ។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ធ្លាប់បានឲ្យដឹងក្នុងបទសម្ភាសកន្លងមកថា សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រមូលផ្តុំក្រុមបាល់ទះកម្ពុជាអាយុក្រោម ១៨ ឆ្នាំ ហ្វឹកហាត់ត្រៀមខ្លួនប្រមាណ ១ ឆ្នាំមកហើយ ដើម្បីទៅចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន។
ទោះបីជាយ៉ាងណា កាលពីថ្ងៃទី៨ ខែកញ្ញា ការចាប់ឆ្នោតជ្រើសរើសពូល លើវិញ្ញាសាបាល់ទះបុរស មានចំនួន ១២ ប្រទេសប៉ុណ្ណោះគឺពូល A មាន បារ៉ែន (ម្ចាស់ផ្ទះ) ប៉ាគីស្ថាន ម៉ុងហ្គោលី, ពូល B មាន អ៉ីរ៉ង់ ចិន កាតា, ពូល C មាន កាហ្សាស្ថាន អារ៉ាប៊ីសាអ៊ូឌីត និង ពូល D មាន ឆាយនីសតៃប៉ិ ថៃ និង ឥណ្ឌូណេស៊ី។

សារព័ត៌មានកម្ពុជាថ្មី បានសាកសួររឿងនេះទៅលោក អាំង សិរីពិសិដ្ឋ ជុំវិញរឿងនេះដោយលោកបានលើកឡើងថា គណៈកម្មការរៀបចំការប្រកួតកីឡាយុវជនអាស៊ីបានកំណត់ត្រឹមតែ ១២ ក្រុម ហើយលោកក៏យល់មិនច្បាស់ដែរថាតើ ហេតុអ្វីបានជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលរៀបចំដាក់ឈ្មោះទៅ ប៉ុន្តែបែរជាមិនអាចជាប់ក្នុងបញ្ជីចុងក្រោយជាមួយគេ។
លោកបញ្ជាក់ថា ៖«យើងពិតជាសោកស្តាយណាស់ ដែលមិនបានចូលរួម ពីព្រោះយើងត្រៀមខ្លួនជាងមួយឆ្នាំហើយ»។
ការចូលរួមលើកនេះពិតជាចាំបាច់ណាស់ ពីព្រោះ កម្ពុជា ត្រូវទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ នៅឆ្នាំ ២០២៩។ នៅក្នុងព្រឹត្តិការណ៍ ឆ្នាំ ២០២៥នេះ កម្ពុជា ទទួលទង់កីឡាយុវជនអាស៊ី ដើម្បីមករៀបចំការប្រកួតនៅកម្ពុជា។
ការចូលរួមប្រកួតសម្រាប់ប្រភេទកីឡាផ្សេងៗ គឺពិតជាសំខាន់ណាស់ ដើម្បីផ្តល់ឱកាសឲ្យក្រុមយុវជនបាល់យល់ពីសមត្ថភាពរបស់ក្រុមយុវជននៃបណ្តាប្រទេសអាស៊ីផ្សេងៗ និងដើម្បីត្រៀមខ្លួនឲ្យកាន់តែល្អប្រសើរ មុនពេលឆ្នាំ ២០២៩ មកដល់៕
អត្ថបទ៖ វីរបុត្រ


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


