កីឡា
លោក Pep Muñoz ប្រាប់ថា ជាប់ចិត្តបាល់ទាត់កម្ពុជាបន្តតាមដានស្ទើររាល់ថ្ងៃ
លោក Pep Muñoz អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀងនៅតែបន្តតាមដានបាល់ទាត់កម្ពុជាស្ទើរជារៀងរាល់ថ្ងៃ ទាំងការប្រកួតលីគបាល់ទាត់កំពូលកម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បើទោះបីជាលោកបានទៅដឹកនាំក្លិបក្នុងលីគបាល់ទាត់កំពូលចិន តាំងពីរដូវកាលមុនបានបញ្ចប់។

ឆ្លើយឆ្លងជាមួយសារព័ត៌មាន«កម្ពុជាថ្មី»នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៥ លោក Pep Muñoz បានប្រាប់ថា ការទៅដឹកនាំក្លិបនៅប្រទេសចិនគឺជាបទពិសោធមួយដ៏ល្អ កម្រិតលីគល្អ ប៉ុន្តែក្លិបនេះ (Shenzhen) យើងកំពុងប្រយុទ្ធដើម្បីបន្តស្ថិតនៅលីគកំពូលចិនរដូវកាលនេះ ខណៈនៅសល់តែ ៧ ប្រកួតទៀតប៉ុណ្ណោះចប់រដូវកាល។ យើងនៅពីលើតំបន់កាត់ចេញត្រឹមតែ ៤ ពិន្ទុប៉ុណ្ណោះ»។

នៅពេលសួរថា តើលោកបានតាមដានកីឡាបាល់ទាត់កម្ពុជាទេ បន្ទាប់ពីលោកចាកចេញទៅប្រទេសចិន? បុរសសញ្ជាតិអេស្ប៉ាញ បានឆ្លើយថា ៖«ពិតណាស់ ខ្ញុំនៅតែតាមដានលីគបាល់ទាត់កម្ពុជា។ ខ្ញុំនៅបន្តទំនាក់ទំនងជាមួយ ព្រះខ័នរាជស្វាយរៀង ហើយខ្ញុំជូនពរឲ្យពួកគេធ្វើបានល្អនៅរដូវកាលនេះ។ ពួកគេបានចាប់ផ្តើមរដូវកាលយ៉ាងល្អ ហើយខ្ញុំសង្ឃឹមពួកគេបន្តធ្វើបានល្អបែបនេះទៀតនៅក្នុងលីគ ព្រមទាំងបង្ហាញកម្រិតគុណភាពរបស់ពួកគេនៅពានរង្វាន់អន្តរជាតិ AFC និង Shopee Cup»។

លោកបានបញ្ជាក់ថា ៖«ខ្ញុំតាមដានការប្រកួតលីគកម្ពុជារាល់ចុងសប្តាហ៍។ សូម្បីតែការប្រកួតក្រុមជម្រើសជាតិ U23 និងកីឡាករក្មេងៗក៏ខ្ញុំតាមដានដែរ។ ខ្ញុំសង្ឃឹមថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងទទួលបានលទ្ធផល និងជោគជ័យឆាប់។ ខ្ញុំពិតជាស្រឡាញ់កម្ពុជា ហើយប្រហែលជាឆាប់ៗខាងមុខនេះ ខ្ញុំនឹងទៅលេងមិត្តភក្តិនៅកម្ពុជា»។

សូមបញ្ជាក់ថា បច្ចុប្បន្ន Pep Muñoz កំពុងដឹកនាំក្លិប Shenzhen នៅក្នុងលីគបាល់ទាត់កំពូលចិន។ លោកជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់ជាមួយក្លិប ព្រះខ័នរាជស្វាយរៀង ដែលបានឈ្នះជើងឯកលីគបាល់ទាត់កំពូលកម្ពុជា ២ លើក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ១ លើក និងជើងឯករងពានរង្វាន់ AFC Challenge League៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


