កីឡា
កាន់ ម៉េងហុង បេក្ខភាពគួរឲ្យចាប់អារម្មណ៍ម៉ារ៉ាតុងដណ្ដើមប្រាក់លាននៅសង្វៀនបាយ័ន
បេក្ខភាពម៉ារ៉ាតុងដណ្ដើមប្រាក់លានលើសង្វៀនបាយ័ន ស្អែកនេះល្អៗគួរឲ្យចាប់អារម្មណ៍មាន កាន់ ម៉េងហុង គឿម សុវណ្ណឃីម ច្បាស់ណាស់នឹងកក្រើកការប្រកួតមួយនេះហើយ។

កីឡាករ កាន់ ម៉េងហុង
ម៉ារ៉ាតុងដណ្ដើមប្រាក់លានលើប្រភេទទម្ងន់ ៥៤គីឡូក្រាមនេះមានបេក្ខភាពកម្ពុជា ២រូបគឺ កាន់ ម៉េងហុង គឿម សុវណ្ណឃីម ខណៈបរទេសមានមកពី ប្រេស៊ីល និងកីឡាករមកពីប្រទេសឡាវ។
ទម្ងន់ ៥៤គីឡូក្រាមនេះ កាន់ ម៉េងហុង ចាត់ចូលជាកីឡាករជួរមុខមួយរូបនៅកម្ពុជាផងដែរ។ រូបគេជាកីឡាករវាយក្បាច់ និងមានអាវុធអាចប្រើប្រាស់បានទាំងអស់ ទាត់ កែង ជង្គង់ ម៉ាត់ និងធាក់។ ប៉ុន្តែអ្នកប្រដាល់រូបនេះមិនសូវវាយកាច ឬសម្រុកផ្ដួលដៃគូឲ្យសន្លប់នោះឡើយ ពោលវាយតាមដំណើរវាយបែបសប្បាយៗ។

កម្មវិធីប្រកួត
ចំណែកកីឡាករកម្ពុជាមួយរូបទៀតគឺ គឿម សុវណ្ណឃីម វិញក៏មិនធម្មតាដែរកំពុងមានកេរ្តិ៍ឈ្មោះល្បីឈ្នះខ្សែក្រវាត់ជាបន្តបន្ទាប់។ បើទោះជារូបគេនៅក្មេងខ្ចីបន្តិចមែន ប៉ុន្តែផ្លែវាយចេញល្អច្បាស់ និងវាយកាចប្រកបដោយគ្រោះថ្នាក់ទៀតផង។ ម៉ារ៉ាតុងនេះប្រសិនបើកម្ពុជាប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រគឺនឹងតានតឹងហើយល្អមើលតែម្ដង ព្រោះទាំង ម៉េងហុង និង សុវណ្ណឃីម សុទ្ធតែអ្នកល្អដូចគ្នា។

គឿម សុវណ្ណឃីម និងគ្រូ
កុំភ្លេចរង់ចាំទស្សនាការប្រកួតម៉ារ៉ាតុងដណ្ដើមប្រាក់លានលើប្រភេទទម្ងន់ ៥៤គីឡូក្រាមនេះនៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសង្វៀនបាយ័ន ចាប់ពីម៉ោង ៥កន្លះល្ងាចតទៅក្នុងកម្មវិធី «អ្នកចម្បាំងកម្លាំងកម្ពុជា»៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


