Connect with us

បច្ចេកវិទ្យា

៥ យ៉ាងធំៗទាក់ទិននឹង IG (​អ៊ិនស្តាក្រាម) ដែល​យើង​មិន​បាន​ដឹង

បានផុស

នៅ

អ៊ិនស្តាក្រាម IG ​គឺ​ជា​បណ្ដាញ​សង្គម ​ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​លើ​ពិភពលោក​​ លើស​ពី​ធ្វីតធឺរ និងហ្វេសប៊ុក ដែល​មាន​អ្នក​ប្រើប្រាស់​ចុះឈ្មោះ ៥០០ លាន​នាក់ ហើយ ៣០០ លាន​នាក់​មាន​សកម្មភាព​ប្រចាំថ្ងៃ។

យោង​តាម​ទិន្នន័យ​ដែល​ត្រូវ​បាន​ចងក្រង​សម្រាប់​ព័ត៌មាន​ថ្មីៗ ​អំពី​ការ​ពិត​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម អ៊ិនស្តាក្រាម ​ដោយ​អ្នក​បង្កើត​គេហទំព័រ​វេទិកា​នេះ ​មាន​អត្រា​ជា​មធ្យម ៤,២ ពាន់​លាន​ចូលចិត្ត​រាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ពិត​ទាំង ៥ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ ដែល​យើង​ប្រហែលជា​មិន​ធ្លាប់​ពី​អ៊ិនស្តាក្រាម ៖

១. វេទិកា​នេះ​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរស័ព្ទ​ដៃ១,៥៣ ពាន់​លាន​ដុល្លារ​ កាលពីឆ្នាំមុន​ ដែល​ចំនួន​នេះ​គឺ​មាន​តែ ៨,៤% នៃ​ប្រាក់​ចំណូល​លើ​ទូរស័ព្ទ​ដៃ​របស់​ហ្វេសប៊ុក។

នៅ​ឆ្នាំ ២០១៧ ប្រហែល ៧០% នៃ​ប្រេន​មួយ​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ប្រើប្រាស់​វា​សម្រាប់​គោលបំណង​ទីផ្សារ​ដែល​រួមមាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដៃផ្សេងទៀត។

២. អ៊ិនស្តាក្រាម​គឺ​ស្ថិតនៅ​លំដាប់​ទី ២ បន្ទាប់​ពី​ហ្វេសប៊ុក ​ក្នុង​ចំនួន​អ្នក​ប្រើប្រាស់​ដែល​រាយការណ៍​​តាម​អ៊ីនធឺណិត។ ទិន្នន័យ​បាន​បង្ហាញ​ថា ២៣,៤% ត្រូវ​បាន​កំណត់​គោលដៅ​តាម​វិធី​នេះ​ ដោយ​ស្ត្រី​ប្រើវាច្រើន​ជាង​បុរស។ ចំណែក ​ធ្វីតធឺ ​គឺ​នៅ​លេខ ៣ ជិត ២១,៤ % ។

៣. ទោះបី​មាន​ការ​យីយារ​ពី​បណ្ដេញ​សង្គម​ផ្សេង​យ៉ាងណា​ក៏​ដោយ អ៊ិនស្តាក្រាម នៅ​តែ​មាន​​ភាព​លេខ​ធ្លោ​ដដែល។ ភាព​លេខ​ធ្លោ​របស់​អ៊ិនស្តាក្រាម​គឺ hashtag នៅ​លើ​វេទិការបស់វា។ hashtag ដែល​គេ​ពេញ​និយម​ប្រើគឺ ​ក្ដី​ស្រលាញ់​ អារម្មណ៍​ ​និង​ភាព​ស្រស់​ស្អាត​ជាដើម ។

៤. អ៊ិនស្តាក្រាម​គឺជាបណ្ដេញសង្គម ដែលប្រមូលផ្ដុំដោយតារាល្បីៗ ហើយស្ត្រី​ដែលមាន​តំណែង​ស្ថិត​នៅ​កំពូល​ទាំង ៥ នៃ​ចំណាត់ថ្នាក់​ខ្ពស់​ជាង​គេក្នុងអ៊ិនស្តាក្រាម​គឺ Selena Gomez (១០៥ លាន),  Taylor Swift  (៩៥ លាន​នាក់),  Ariana Grande (៩២ លាន),  Beyonce (៩០,៤ លាន) និង Kim Kardashian (៨៩ លាន) ។

ចំណែក​បុរស​​ដែល​ជាប់​ចំណាត់​ថ្នាក់​កំពូល​ទាំង ១០ គឺ មាន​តែ Justin Bieber និង The Rock តែប៉ុណ្តោះ។

. អ៊ិនស្តាក្រាម​គឺ​ជា​បាតុភូត​ជា​សកលដែលគេនិយមប្រើ ​ខណៈ​ដែល ៨០% នៃ​អ្នកប្រើប្រាស់​របស់​ខ្លួន​ គឺ​ជា​មនុស្ស​ដែល​រស់នៅ​ក្រៅ​ពី​សហរដ្ឋ​អាមេរិក​ទៅ​វិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្វើ​ដូចម្ដេច​ដណ្ដើម​បាន follower លើ​បណ្ដាញ​សង្គម IG និង​Fecebook

ចុចអាន៖ចំណុចពិសេស ១០ យ៉ាងអំពីរថយន្តសុវត្ថិភាពបំផុតលើលោកដែលប្រធានាធិបតី បៃដិន​ កំពុងប្រើប្រាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម