ព័ត៌មានជាតិ
ហ្វេសប៊ុករងការចោទប្រកាន់ថា បានបំប៉ោងចំនួនអ្នកមើល ការផ្សព្វផ្សាយពាណិជ្ជកម្ម
ក្រុមហ៊ុនជាច្រើនមិនថាតូចឬធំនោះទេ បានចំណាយលុយជាច្រើនរៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនហ្វេសប៊ុក ដោយសង្ឃឹមថាផលិតផលឬសេវាកម្មរបស់ពួកគេនឹងត្រូវបានមើលឃើញពីសំណាក់មហាជនដែលអាចក្លាយជាអតិថិជនរបស់ពួកគេ ដែលនេះធ្វើឲ្យក្រុមហ៊ុនហ្វេសប៊ុករកចំណូលបានរាប់ពាន់លានដុល្លារពីការផ្សព្វផ្សាយពាណិជ្ជកម្មនេះ។

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Financial Times កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនហ្វេសប៊ុកបានរងការចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងមួយថា បានបំប៉ោងចំនួនអ្នកមើលក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម (Potential Reach) ដើម្បីរកចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យបានកាន់តែច្រើន។នៅក្នុងការចោទប្រកាន់នេះពួកគេបានបង្ហាញសាររវាងអ្នកគ្រប់គ្រងធំៗនៅក្នុងក្រុមហ៊ុនទាក់ទងនឹងការបំប៉ោងទិន្នន័យនេះ។ បុគ្គលិកផ្នែកគ្រប់គ្រងម្នាក់បានផ្ញើសារស្នើសុំឲ្យមានការកែតម្រូវ ដោយបន្ថយចំនួនអ្នកមើលព្រោះវាខុសគ្នាខ្លាំងពេក ប៉ុន្តែត្រូវបានអ្នកគ្រប់គ្រងឆ្លើយតបវិញថា ការផ្លាស់ប្ដូរនេះនឹងធ្វើឲ្យពួកគេខាតបង់ចំណូលជាច្រើន។

នៅក្នុងពាក្យបណ្ដឹងនេះក៏បានបង្ហាញផងដែរថា ពេលខ្លះក្រុមហ៊ុនហ្វេសប៊ុកបានផ្ដល់ទិន្នន័យដែលមានចំនួនអ្នកមើលច្រើនជាងចំនួនអ្នករស់នៅក្នុងតំបន់នោះទៅទៀត។ នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនហ្វេសប៊ុកបានរងការចោទប្រកាន់ទាក់ទងនឹងការបំប៉ោងទិន្នន័យនោះ កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនបានយល់ព្រមបង់ទឹកប្រាក់ចំនួន ៤០លានដុល្លារទាក់ទងនឹងការបំផ្លើសចំនួនអ្នកមើលវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មអស់រយៈពេលពីរឆ្នាំ រួចមកហើយផងដែរ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


