សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជិត $៤ ពាន់លាន ពីការនាំចេញកសិផលនៅ ៣ ត្រីមាសឆ្នាំនេះ
នៅក្នុងរយៈពេល ៣ ត្រីមាសឆ្នាំ ២០២៥ កម្ពុជារកប្រាក់ចំណូលបានជិត ៤ ពាន់លានដុល្លារ ពីការនាំចេញកសិផលជាង១១ លានតោន ទៅទីផ្សារអន្តរជាតិ។

របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុងរយៈពេល ៩ ខែ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ១១ ១៣១ ៦៨១ តោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ៥ ២៨៧ ៣៤៥ តោន ស្រូវចំនួន ៥ ២៤៧ ៩៩២ តោន និងអង្ករចំនួន ៥៩៦ ៣៤៣ តោន ទៅកាន់ទិសដៅ ៨៨ ប្រទេស កើនឡើង ៣០,៤៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។
ប្រភពដដែល បង្ហាញថា ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ចំនួន ៣,៨៨ ពាន់លានដុល្លារ ក្នុងនោះការនាំចេញស្រូវមានតម្លៃ ១,០៥ ពាន់លានដុល្លារ និងអង្ករមានតម្លៃជាង ៤៥៥ លានដុល្លារ និងផលិតផលក្រៅពីស្រូវអង្ករជាង ២,៣៧ ពាន់លានដុល្លារ។

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ស្ថានភាពនៃការនាំចេញកសិផលនៅក្នុង រយៈពេល ៩ ខែ ឆ្នាំ ២០២៥ មានការកើនឡើងចំនួនប្រមាណ ២,៥៩ លានតោន។
លោក ងិន ឆាយ បន្ថែមថា៖ «បន្ទាប់ពីមានការបិទច្រកព្រំដែនគោកជាឯកតោភាគីរបស់ថៃ កម្ពុជាបាននាំចេញផលិត ផលកសិកម្មទៅប្រទេសថៃតាមផ្លូវទឹកមានចំនួន ១ ពាន់ ៧០០ តោន ស្មើនឹងប្រមាណ ៥,៨០ លានដុល្លារ»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


