ព័ត៌មានជាតិ
រដ្ឋមន្ត្រីការពារជាតិកម្ពុជា ឡាវ វៀតណាម នឹងជួបប្រជុំត្រីភាគី នៅវៀងចន្ទន៍
ក្នុងសប្ដាហ៍នេះ កម្ពុជា ឡាវ វៀតណាម ដែលជាប្រទេសជិតខាងគ្នានឹងជួបប្រជុំត្រីភាគីថ្នាក់រដ្ឋមន្ត្រីការពារជាតិ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ក្នុងក្របខ័ណ្ឌនៃការជួបប្រាស្រ័យទាក់ទងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយគ្នាទៅវិញទៅមកនៃប្រទេសទាំងបី។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសឡាវ រដ្ឋធានីវៀងចន្ទន៍។

ដំណើរចូលរួមរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាក្នុងកិច្ចប្រជុំត្រីភាគីនេះ គឺតបតាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន រដ្ឋមន្ត្រីការពារប្រទេសឡាវ ក្នុងនាមជាម្ចាស់ផ្ទះ។ ក្រៅពីកិច្ចប្រជុំត្រីភាគីនេះ ប្រមុខការពារជាតិកម្ពុជា ឡាវ វៀតណាម ក៏នឹងចូលរួមពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពទាំងបីប្រទេសនេះផងដែរ។
ក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមកិច្ចប្រជុំរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបញ្ជាក់ជាថ្មីម្តងទៀតនូវចំណងមិត្តភាពសាមគ្គីភាពដ៏យូរអង្វែង និងការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា នៃកងយោធពលខេមរភូមិន្ទរវាងកងទ័ពឡាវ និងកងទ័ពវៀតណាម សំដៅបង្កើនទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅរឹងមាំបន្ថែមទៀត។ ស្របគ្នានេះដែរ ក៏ចូលរួមការពារ ថែរក្សានូវសន្តិសុខ សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ប្រកបដោយចីរភាព និងសាមគ្គីភាព មិត្តភាព សម្រាប់តំបន់ និងលើសកលលោកទាំងមូល៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


