កីឡា
តារាសិល្បៈ ៤៥ នាក់ អត្តពលិក ៥៣ នាក់ទៅចូលរួមកីឡាយុវជនទ្វីបអាស៊ី នៅបារ៉ែន
ប្រតិភូកីឡាកម្ពុជា នឹងធ្វើដំណើរតាមយន្តហោះ Etihad Airway ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនទ្វីបអាស៊ី លើកទី៣ នៅព្រះរាជាណាចក្របារ៉ែន ចាប់ពីថ្ងៃទី២២ ដល់ ទី៣១ ខែតុលា ឆ្នាំ ២០២៥។

កម្ពុជាបានសម្រេចបញ្ជូនយុវកីឡាករ កីឡាការិនីចំនួន ៥៣ នាក់ លើប្រភេទកីឡាចំនួន ១៤ ដើម្បីចូលរួមប្រកួតកីឡាយុវជនទ្វីបអាស៊ី ឆ្នាំ ២០២៥ ដែលមានចំនួន ២៣ប្រភេទកីឡាត្រូវបានម្ចាស់ផ្ទះអនុម័ត។ កីឡាទាំង ១៤ ប្រភេទសម្រាប់កម្ពុជាគឺ កីឡា ហែលទឹក អត្តពលកម្ម វាយសី បាល់បោះ៣ទល់៣ ជឺជីតស៊ូ យូដូ គុនខ្មែរ យុទ្ធគុនចម្រុះ តេក្វាន់ដូWT វាយកូនឃ្លីលើតុ បាល់ទាត់លើតុ លើកទម្ងន់ ចំបាប់ និងបញ្ចស៊ីឡាត់ សរុបចំនួន ១៤ ប្រភេទកីឡា លើ ២៣ ប្រភេទកីឡា។
កីឡាជឺជីតស៊ូ និង គុនខ្មែរ អាចជាកីឡាមានសក្តានុពលសម្រាប់កម្ពុជាស្វែងរកមេដាយ។ ជាមួយគ្នានេះ កម្ពុជាក៏សម្រេចបញ្ជូនកីឡាប្រភេទថ្មី«បាល់ទាត់លើតុ» និងកីឡា«បញ្ចស៊ីឡាត់»ក៏អាចជាកីឡាមានសង្ឃឹមទទួលបានលទ្ធផលល្អផងដែរ។

ក្រៅពីចូលរួមប្រកួតដើម្បីស្វែងរកមេដាយ កម្ពុជា មានភារកិច្ចសំខាន់២ ទៀតសម្រាប់ការចូលរួមនេះ។ ទី១ កម្ពុជាទៅសិក្សាស្វែងយល់ និងដកស្រង់បទពិសោធដើម្បីត្រៀមខ្លួនសម្រាប់ការទទួលធ្វើម្ចាស់ផ្ទះនៅ៤ឆ្នាំបន្ទាប់គឺ ២០២៩។ ទី២ កម្ពុជា ត្រូវសម្តែងបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងពិធីបិទដើម្បីទទួលទង់កីឡាយុវជនទ្វីបអាស៊ី។ ហេតុដូច្នេះហើយបានជាកម្ពុជា បានសិល្បករ សិល្បការិនី តារាចម្រៀង និងតារាក្បាច់គុន ចំនួន ៤៥នាក់ ដើម្បីសម្តែងក្នុងពិធីបិទដើម្បីទទួលទង់ជាផ្លូវការ។

ស្ថិតិសង្ខេប
- ថ្នាក់ដឹកនាំ មានចំនួន ៨ នាក់
- មន្ត្រីស្រាវជ្រាវ និងហាត់ការ មានចំនួន ៩ នាក់
- កីឡាករ កីឡាការិនី មានចំនួន ៥៣ នាក់
- គ្រូបង្វឹក មានចំនួន ២១នាក់
- រដ្ឋបាល ហិរញ្ញវត្ថុ និងពេទ្យ មានចំនួន ២២នាក់
- ក្រុមអ្នកសម្តែងស្បៈ មានចំនួន ៤៥នាក់
ការធ្វើដំណើរតាមជើងហោះហើរ Ethihad Airway ទាំងទៅ និងមក ពីរាជធានីភ្នំពេញ កាត់តាមអាប៊ូដាប៊ី រួចបន្តទៅប្រទេសបារ៉ែន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


