Connect with us

ជីវិតកម្សាន្ដ

សាយ សំណូមពរអ្នកចូលរួមសកម្មភាពសង្គម ដោយដើរ ឬរត់ បន្ទាប់ពីឃើញខ្លះមិនមានគោលដៅច្បាស់លាស់ និងតម្លាភាព

បានផុស

នៅ

តារាចម្រៀង original song លោក អួន បឋម (សាយ) ក្នុងនាមជាយុវជនម្នាក់ដែលតែងតែសកម្មក្នុងការផ្តួចផ្តើមយុទ្ធនាការរត់ដើម្បីមនុស្សធម៌ បានលើកឡើងពីសកម្មភាពជួយសង្គមតាមរយៈការរត់ ឬដើរ ដែលបច្ចុប្បន្នហាក់ឃើញមានជាបន្តបន្ទាប់ ខណៈលោកមើលឃើញថាសកម្មភាពដែលធ្វើដោយត្រឹមត្រូវ មានគោលដៅច្បាស់លាស់ និងមានតម្លាភាព នៅមានតិចនៅឡើយ។

ការលើកឡើងនេះ គឺបន្ទាប់ពីថ្មីៗនេះ មានអ្នកស្ម័គ្រចិត្តដើរពីរាជធានី/ខេត្តមួយ ទៅកាន់គោលដៅជាច្រើនផ្សេងទៀត ក្រោមគោលគំនិតផ្សេងៗគ្នា។ តែទោះជាបែបនេះ លោកមើលឃើញថា មានមួយចំនួនតូច ចេញដំណើរបេសកកម្មដើរ ដោយមិនមានគោលដៅច្បាស់លាស់ និងមានតម្លាភាពឡើយ។ ដោយហេតុនេះ លោកទទូចសុំដល់អ្នកចូលរួមជួយសង្គម មិនថាតាមរយៈសកម្មភាពដើរ ឬរត់ ឬគោលដៅផ្សេងឡើយ សូមធ្វើការងារសង្គមដោយទទួលខុសត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា បើរាប់ចាប់តាំងពីខែកញ្ញាមក ពោលគឺក្រោយបវរកកញ្ញាកម្ពុជា កុយ អេនណា ផ្តួចផ្តើមយុទ្ធនាការ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” ដើម្បីរៃអង្គាសថវិកាជួយដល់ក្មេងៗ និងជនមានពិការភាពក្នុងមណ្ឌលខ្វះខាតនោះ ក៏សង្កេតឃើញមានសាធារណជន និងបុគ្គលមានប្រជាប្រិយភាពមួយចំនួនទៀត ចាប់ផ្តើមចេញដំណើរទៅកាន់គោលដៅផ្សេងៗដែរ និងមានគោលដៅច្បាស់លាស់ក្នុងយុទ្ធនាការរបស់ខ្លួន។

ក្នុងចំណោមនោះ រួមមាន យុទ្ធនាការ “ដើរដើម្បីធម្មជាតិ” របស់លោក តាន់ គីមសួរ ជាដើម ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការការពារព្រៃឈើលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយដើរពីភ្នំពេញ ទៅកាន់ភ្នំឱរ៉ាល់ ដោយមានអ្នកជំនួញអនឡាញដ៏មានប្រជាប្រិយ មាស ចាន់ដាលីន, លោក ទ្រី សុីថេង ព្រមនិងសមាជិកមួយចំនួនទៀត។ តួយ៉ាង បើទោះជាបេសកកម្មនេះមិនរៃអង្គាសប្រាក់ក៏ពិតមែន ប៉ុន្តែក៏មានពលរដ្ឋតាមដងផ្លូវទៅកាន់ភ្នំឱរ៉ាល់ ចូលរួមឧបតម្ភផងដែរ ខណៈថវិកាដែលទទួលបាន ក៏បានយកទៅប្រគល់ជូនអ្នកខ្វះខាតដែលបានជួបប្រទះតាមដងផ្លូវធ្វើដំណើរផងដែរ។

ក្រៅពីនេះ ក៏មានសាធារណជនផ្សេងទៀត ចាប់ផ្តើមយកទង់ជាតិកម្ពុជាជាស្បៃគ្របខ្លួន ដើរពីខេត្ត/ក្រុង ទៅកាន់គោលដៅផ្សេងៗ រហូតធ្វើឱ្យមានការវែងកញែក និងរិះគន់សកម្មភាពបែបនេះផងដែរ។ ជាក់ស្តែង កាលពីសប្តាហ៍កន្លងទៅ នាយ ពាក់មី ក៏ទើបតែបញ្ចេញសារមួយសំណូមពរឱ្យបញ្ឈប់ការស្ពាយទង់ជាតិដើរទៀត។ ក្នុងន័យនេះ គឺលោកមិនពេញលើការដើររបស់បុគ្គលខ្លះ ដែលហាក់ដូចជាគ្រាន់តែដើរឱ្យតែបានដើរ តែមិនមានគោលដៅច្បាស់លាស់សម្រាប់សង្គម ដែលហេតុនេះ អាចធ្វើឱ្យការលះបង់របស់អ្នកធ្វើដើម្បីសង្គមផ្សេងមុនៗ អាចសាបរលាប។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម