ព័ត៌មានជាតិ
កម្ពុជារំពឹងបង្កើនការអភិវឌ្ឍដល់ស្ត្រីបន្ថែមទៀតក្រោយចិនប្រកាសថវិកា១០០លានដុល្លារសម្រាប់គម្រោងក្នុងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង
ប្រទេសចិននឹងដាក់ថវិកា១០០លានដុល្លារអាមេរិកចូលមូលនិធិអភិវឌ្ឍន៍សកល និងមូលនិធិសហប្រតិបត្តិការត្បូង ត្បូងលើគម្រោងលើកកម្ពស់ការអភិវឌ្ឍស្ត្រីនិងកុមារ។ ប្រទេសកម្ពុជាសង្ឃឹមអាចបង្កើនសមត្ថភាពបន្ថែមទៀតលើការងារលើកម្ពស់ស្ត្រីតាមរយៈគម្រោងជំនួយរបស់ចិននេះ។

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្ដីពីស្ត្រី នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី១៣ ខែតុលា បានថ្លែងថាគម្រោងនេះនឹងគាំទ្រដល់គម្រោងការរស់នៅ តូចនិងស្រស់ស្អាត ចំនួន១០០០គម្រោងដល់ស្ត្រីនិងក្មេងស្ត្រី និងអញ្ជើញស្ត្រីចំនួន៥ពាន់នាក់មកធ្វើចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលនៅប្រទេសចិនផងដែរ។
អ្នកនាំពាក្យប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃទី១៥ ខែតុលា ថាគម្រោងរបស់ចិននេះនឹងផ្ដល់ជូនដល់ប្រទេសទាំងអស់ដែលដាក់ស្នើសុំ ខណៈលោកថាកម្ពុជាក៏នឹងអាចទទួលបានជំនួយនេះផងដែរ។
លោកថា៖ «ជាក់ស្ដែងអាចក្រសួងកិច្ចការនារី ឬក្រសួងដែលពាក់ព័ន្ធ ឬសភាអាចលើកជាគម្រោងផងដែរដើម្បីស្នើសុំថវិកាសម្រាប់ការអភិវឌ្ឍន៍ហ្នឹង »។

ប្រទេសចិនបានរៀបចំប្រជុំថ្នាក់ដឹកនាំពិភពលោកស្ដីពីស្ត្រី ចាប់ពីថ្ងៃទី១២ ដល់ទី១៥ ខែតុលា នាទីក្រុងប៉េកាំង ដោយមានភ្នាក់ងារដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធចូលរួមសរុបប្រមាណ៨០០នាក់មកពី១០០ប្រទេសជុំវិញពិភពលោក។ ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី ក៏បានតំណាងកម្ពុជាទៅចូលរួមកម្មវិធីដ៏សំខាន់នេះផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះ សម្ដេចប្រធានសភាមានប្រសាសន៍ពីវឌ្ឍនភាពនៃការរីកចម្រើនវិស័យសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជាដែលអាចមើលឃើញពីកំណើនក្មេងស្រីកាន់តែច្រើនបានចូលរៀន ការថយចុះនៃអំពើហិង្សាក្នុងគ្រួសារ ស្ត្រីជាច្រើនកាន់តំណែងក្នុងជួរថ្នាក់ដឹកនាំមន្ត្រីរាជការ និងចេញបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិដោយមោទនភាព។

ក្នុងវេទិកានោះសម្ដេចបានអំពាវនាវឱ្យមានការគិតគូរបង្កើតបរិយាកាសល្អដើម្បីពន្លឿនការអនុវត្តសេចក្ដីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំងបន្តទៀត។ ការផ្លាស់ប្ដូរជាប្រព័ន្ធដើម្បីជំរុញសមភាពក្នុងការទទួលបាន និងលទ្ធផលសម្រេចបានសម្រាប់ស្ត្រី និងក្មេងស្រី ព្រមទាំងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី និងក្មេងស្រីតាមរយៈការអភិវឌ្ឍវិជ្ជាជីវៈ លើកកម្ពស់ការទទួលបាននូវផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងបញ្ញាសិប្បនិម្មិតជាដើម៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


